header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ មនុស្សមួយចំនួន ព្រមទាំងតារាសិល្បៈសុទ្ធ​តែមើលឃើញថា ម៉ាដូណា ក្នុងពេលព្រមទទួលយកគូស្នេហ៍ប្រុសដូចគ្នាប្រកាសបើកចំហត្រូវខាតបង់មិនស្ទើររបស់របរលុយកាក់ថ្ពក់ចិត្តប្រុសក្មេង។ យ៉ាងណាមិញទើបតែក្នុងឱកាសខួបស្នេហាគម្រប់៥ឆ្នាំ ម៉ាដូណាថា អត់ចំណាយអ្វីយកចិត្តគេទេ មានតែគេជួយចិញ្ចឹមវិញ។

តារាកំប្លែង​ល្បីឈ្មោះ​ ដែលតែងបង្ហាញអ្វីដែល​ប្លែក និងថ្មី​ សម្រាប់អ្នកគាំទ្រ​ លោក​ ម៉ា​ ដូណា​ បានធ្វើឲ្យអ្ន​កចូលរួមខួបកំណើត​ ហួសចិត្តនិងឈុត ដែលលោកស្លៀក​ ថ្ងៃខួបកំណើត​ ដែលចំណាយតែមួយម៉ឺនរៀល​ ជាឈុតជជុះ​។

ខុសប្លែកពីតារាប្រុសស្រីផ្សេងៗ​ ដែលខំប្រឹងស្លៀកពាក់កាត់ឈុតថ្មីតម្លៃរាប់រយ​ ធ្វើយ៉ាងណាឲ្យស្អាត និងលេចធ្លោ​។​ តែបើងាកមក​ លោក​ ម៉ា​ ដូណា​ វិញបែរជាតុបតែងខ្លួនអាវវៀលឃ្លៀក​ ខោខ្លី​ តុបតែងរោមសត្វពីលើ​ ដែលចំណាយលុយអស់តិច​ ដល់ថ្នាក់នឹកស្មានមិនដល់។​ តែបើនិយាយពីថវិកាត្រៀមចំណាយក្នុងកម្មវិធីវិញ​ គឺត្រៀមមិនក្រោមមួយម៉ឺនដុល្លារទេ​ ព្រោះថាភ្ញៀវដែលចូលរួមមិនក្រោម៤០០នាក់នោះទេ។

លោក​ ម៉ា​ ដូណា​ បានប្រាប់​ឲ្យដឹងថា​ ការចំណាយក្នុងកម្មវិធីខួប​ លោកត្រៀម១ម៉ឺនដុល្លារ​ សម្រាប់កម្មវិធីទាំងមូល​ តែបើងាកមកមើលឈុតនិងការតុបតែងខ្លួន​ មិនអស់រាប់រយដូចគេទេ​ ពោល ឈុតដែលស្លៀកជជុះតម្លៃ១ម៉ឺនរៀល​ ,​ ស្បែកជើងជជុះ៧$​ និងគ្រឿងតុបតែងតិចតួច​ប៉ុណ្ណោះ។

លោកថា បានពិសោធន៍ស្នេហ៍ជាមួយអ្នកផ្សេងអស់ហើយ តែមកបាក់លើកូនក្មេងម្នាក់នេះ។មូល​ហេតុគេជាមនុស្សឧស្សាហ៍ស្រឡាញ់ការងារមិនចូលចិត្តធ្វើអ្វីផ្តេសផ្តាស់មិនល្អស្តាប់ចាស់ទុំ។ លើសពីនេះទៅទៀត លោកបានបង្រៀនអោយគាត់ចេះធ្វើការរកលុយដោយគាត់ចូលចិត្តថតវិដេអូកាត់តរូបភាពរហូតបណ្តុះបានចាប់ជាអាជីពប្រចាំខ្លួន។

ចំណែកលោក ហេង ទ្រីតូច ដែលបើកចំហរស្រឡាញ់ ម៉ាដូណា ជាប្តីជាប្រពន្ធបានប្រាប់ថាចាប់តាំងពីចេះជំនាញមកលោកខំធ្វើការរកលុយទុកជូនបងដូណារហូតមក ដោយសារយើងដូចជាមនុស្សតែមួយ។ លោកមិនខ្មាសអ្នកណាទេ សូមបើកការពិតតែម្តង ដោយសម័យនេះបើចង់បានកូនមិនលំបាកយើងមានបច្ចេកទេសទំនើបអាចរកបានសំខាន់អោយតែលុយដល់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post