header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ បុរសម្នាក់ សង្ស័យស្រវឹង បានបើករថយន្ត Ford Ranger ក្នុងល្បឿនយ៉ាងលឿន ក៏ជ្រុលចង្កូតទៅបុកចូលកន្លែងលក់បាយឆា មីឆា មួយកន្លែង បណ្តាលឲ្យខូចខាត របស់របរ នៅកន្លែងលក់នោះ ស្ទើតែទាំងស្រុង និងមានអ្នករងរបួសស្រាល២នាក់។

ហេតុការណ៍នេះកើតឡើងកាលពីម៉ោង ១២និង២០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃពុធ ទី១៣ ខែមិថុនា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវព្រះនរោត្តម កែងផ្លូវ៣០២ សង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់បើករថយន្តម៉ាក Ford Ranger មួយគ្រឿងពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2AC-5631 បើកតាមបណ្តោយផ្លូវព្រះនរោត្តមទិសដៅពីជើងមកត្បូងក្នុងស្ថានភាពស្រវឹងបានបើកយ៉ាងលឿនពេក ក៏រ៉េចង្កូត ជ្រុលមកបុកចូលកន្លែងលក់មីឆា មួយកន្លែងនៅខាងមុខនាយកដ្ឋានតម្រង់ទិសវិជ្ជាជីវៈ និងទល់មុខ ហាងម្លិះ បណ្តាលឲ្យរងការខូចខាតឥវ៉ាន់លក់ដូរនោះស្ទើតែទាំងស្រុងហើយបង្កឲ្យមានអ្នរងរបួសស្រាល២នាក់អ្នកលក់ម្នាក់នឹងភ្ញៀវម្នាក់ ព្រមទាំងដាច់បង្គោលស្លាក សញ្ញាចរាចរណ៏បង្ហាញផ្លូវអស់១ ប៉ើងខ្ទាតប្រហែល១០ម៉ែត្រ រីឯម៉ូតូមួយគ្រឿង ព្រមទាំងប៉ើងធុងទឹកស៊ុបគុយទាវ ខ្ទាតជាង១០ម៉ែត្រ។ ចំណែករថយន្តរងការខូចខាតផ្នែកខាងមុខបាក់បែកយ៉ាងដំណំ។

ក្រោយពេលកើតហេតុសម្ថកិច្ចក៏ឃាត់ខ្លួនតៃកុងរថយន្តយកទៅប៉ុស្តិ៍បឹងកេងកងទី១ដើម្បីរងចាំខាងចរាចរណ៍ក្រុងមកយកតៃកុងឡាននិងរថយន្តទៅរក្សាទុករងចាំដោះស្រាយគ្នានៅថ្ងៃក្រោយ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post