header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

មុននេះបន្តិច យប់ថ្ងៃទី ១២ ខែ មិថុនា ឆ្នាំ ២០១៨ នេះ ប្រធានគណបក្សខ្មែរក្រោក បានប្រកាសជំហរជាថ្មីម្ដងទៀត ដោយមិនបោះបង់ឆន្ទៈទាមទារកោះត្រល់ និងកម្ពុជាក្រោម នោះទេ ដរាបលោកនៅមានជីវិត ។ ការលើកឡើងបែបនេះ តាមរយៈគណនីហ្វេសប៊ុករបស់លោក៖

រឿងបរទេសឈ្លានពានគ្រប់គ្រងទឹកដីកម្ពុជាក្រោមនិងកោះត្រល់
នេះខ្ញុំជាខ្មែរម្នាក់ខ្ញុំពិតជាឈឺចាប់ណាស់ តែរឿងមហាឈឺចាប់ជាងហ្នឹងទៅទៀត គឺនៅពេលខ្ញុំព្យាយាមគាស់កកាយបញ្ហានេះយកមកនិយាយបែរជាមាន ខ្មែរមួយក្ដាប់តូចដែលប្រកាន់និន្នាការនយោបាយ មិនព្រមជួយចូកជួយចែវទេ ថែមទាំងជួយការពារទង្វេីបរទេសឈ្លានពានទៅទៀត ទឹកដីខ្មែរនៅជ្រងោមិនទាន់ផុត១០០ឆ្នាំឯណា ម្ដេចក៏ប្រញាប់បោះបង់ចោលក្ដីសង្ឃឹមម្លេះ ។

៖ ខ្ញុំមានសិទ្ធនិយាយ ព្រោះមិនទាន់គ្រប់១០០ឆ្នាំទេនៃការបាត់បង់ តាមច្បាប់អន្តរជាតិយេីងអាចតវ៉ាបាន ។ ឬក៏ចង់មិនអោយនិយាយដោយសារចង់អោយខ្មែរបំភ្លេចទឹកដីរបស់ខ្លួនចោល ?

បេីអ្នកជំនាន់នេះមិននិយាយ មិនទាមទា មិនតវ៉ា វាមិនខុសពីហុចអោយគេដៃ២ទេ ។ ហេីយកូនចៅជំនាន់ក្រោយកាន់តែលែងដឹងទៅទៀត ថាទឹកដីហ្នឹងជារបស់ខ្មែរ ។ ម្ដេចក៏ដាច់ចិត្តម្លេះ ?

ជំហររបស់ខ្ញុំ ខ្ញុំនិយាយរហូតដល់ថ្ងៃខ្ញុំស្លាប់ ហេីយខ្ញុំនិងឆក់ឱកាសឈានដល់ការទាមទាត្រឡប់មកវិញ ។ បានឬមិនបានវាជារឿងផ្សេង តែហោចណាស់ត្រូវប្រឹងវាអោយអស់លទ្ធភាព
 

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post