header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀត បានអះអាងថា រដ្ឋាភិបាលនៃប្រទេសពីរ នៅតែប្តេជ្ញាបន្តធ្វើកិច្ចសហប្រតិបត្តិការ ក្នុងការជួយគ្នាគ្រប់កាលៈទេសៈ ។

ក្នុងជំនួបជាមួយលោកស្រី កិត្តិសង្គបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាអនុប្រធានរណសិរ្សសាមគ្គីមាតុភូមិកម្ពុជា កាលពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៨ នៅទីស្តីការក្រសួង បានជួបជាមួយលោក ហាវ អាឡាញ់ សមាជិកគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាម និងជាអគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម បានសម្តែងពីការពេញចិត្ត ចំពោះទំនាក់ទំនងរវាងរដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំងពីរ ជាពិសេស រវាងរណសិរ្សនៃប្រទេសទាំងពីរ និងសន្យាបន្តជួយគ្នានគ្រប់កាលៈទេសៈទាំងអស់ ។

លោក ហាវ អាឡាញ់ ក៏បានសម្តែងនូវការអបអរសាទរ ដែលកម្ពុជាកំពុងទទួលបាននូវការអភិវឌ្ឍរីកចម្រើននៅលើគ្រប់វិស័យ ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី។ ជាមួយគ្នានេះ លោកក៏បានកោតសសើរចំពោះរណសិរ្សសាមគ្គីអភិវឌ្ឍមាតុភូមិកម្ពុជា ដែលបានសហការយ៉ាងជិតស្និទ្ធជាមួយរណសិរ្សវៀតណាម ដោយក្នុងនោះរណសិរ្សទាំងពីរបានផ្លាស់ប្តូរនូវដំណើរទស្សនកិច្ចគ្នាជាច្រើន តួយ៉ាងកាលពីឆ្នាំ២០១៧កន្លងទៅនេះ ដែលជាឆ្នាំខួបលើកទី៥០ នៃទំនាក់ទំនងការទូតផ្លូវការរវាងកម្ពុជា និងវៀតណាម រណសិរ្សនៃទាំងពីរបានធ្វើការងារជាច្រើនជាមួយគ្នាដូចជា ការផ្លាស់ប្តូរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់គ្នាទៅវិញទៅមក ហើយឆ្នាំនេះគណៈប្រតិភូរណសិរ្សវៀតណាម បានមកបំពេញទស្សនកិច្ចនៅកម្ពុជាចំពេលខួបលើកទី៤០ នៃការបង្កើតរណសិរ្ស ២ធ្នូរបស់កម្ពុជា ។

ក្នុងជំនួវនោះដែរ លោកស្រី កិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានថ្លែងថា កម្ពុជា-វៀតណាម ជា អ្នកជិតខាងល្អ យើងតែងតែជួយគ្នាទៅវិញទៅមកនៅគ្រាលំបាក។ ដូច្នេះ ប្រទេសទាំងពីរត្រូវ បន្តការសហការជាមួយគ្នាជាបន្តទៀត ដោយត្រូវប្រែក្លាយតំបន់ព្រំដែនឲ្យក្លាយជាព្រំដែនសន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការ ដើម្បីបានជាការផ្តល់ផលប្រយោជន៍ដល់ប្រទេស និងប្រជាជនយើងទាំងពីរ ជាពិសេសប្រជាជននៅតាមខ្សែបន្ទាត់ព្រំដែន ។

សូមជម្រាបថា កម្ពុជាបានចាត់ទុកវៀតណាម គឺជាប្រទេសជិតខាងល្អ និងជាមិត្តល្អ ដែលបានជួយរំដោះប្រទេសកម្ពុជា ឲ្យរួចផុតរបបខ្មែរក្រហម ផងដែរ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post