header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ រថយន្តកូរ៉េដឹកទឹកកកមួយគ្រឿង បើកបរលឿនខ្វះការប្រុងប្រយ័ត្ន បែកកង់មុខ បានរេចង្កូតចូលធ្លាក់ទឹកស្រះចិញ្ចឹមត្រី កាលពីម៉ោង៤ទាបភ្លឺ ថ្ងៃទី១២ មិថុនា ២០១៨ ដែរស្ថិតនៅតាមបណ្តាយផ្លូវបេតុ ក្នុងសង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ។

តាមសម្តីអ្នកបើកបររថយន្តបានឲ្យដឹកថា នៅមុនពេលកើតហេតុគាត់បើកបររថយន្តមួយគ្រឿងពាក់ស្លាក់លេខ កណ្តាល 2A-5403 ធ្វើដំណើតតាមបណ្តោយផ្លូវបេតុង គោលដៅទៅដឹកទឹកកក លុះមកដល់ចំណុចកើតហេតុ រថយន្តបើកលឿនថែមទាំងមានភ្លៀងធ្លាក់ទៀត រថយន្តរបស់គាត់បានបែកកង់មុខ ក៏បានរេចង្កូតចូលទៅក្នុងស្រះទឹកចិញ្ចឹមត្រីតែម្តងសំណាងល្អអ្នកបើករថយន្តមិនមានគ្រោះថ្នាក់ដល់អាយុកជីវិត ចំណែករថយន្តរងការខូចខាតផ្នែកខាងមុខ។

ក្រោយកើតហេតុសមត្ថកិច្ចបានចុះមកដល់ឃើញមិនមានប៉ះពាល់ ដល់វត្ថុសាធារណៈ ក៏បានអោយម្ចាស់រថយន្តហៅឡានស្ទូចយកទៅជួសជុល ដោយខ្លួនឯង៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post