header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ លោកឧត្តមសេនីយ៍ កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន បាន បញ្ជាក់ថា នៅភ្នំពេញ ក្នុងពេលថ្មីៗនេះ មានតំបន់ងាយកើតមានបទល្មើសគ្រឿងញៀនធំៗ ចំនួន៣ កន្លែងរួមមាន តំបន់ជិតស្ថានីយរថភ្លើង តំបន់បណ្តោយផ្លូវ ៦០ ម៉ែត្រ តំបន់គល់ស្ពានស្ទឹងមានជ័យ។

ក្នុងទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន កាលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៨ លោកឧត្តមសេនីយ៍ កែ គឹមយ៉ាន ថា តំបន់កើតមានបទល្មើសគ្រឿងញៀនទាំង ៣កន្លែងនេះ នៅរាជធានីភ្នំពេញ បន្ទាប់ពី ការដោះស្រាយបញ្ហាគ្រឿងញៀន នៅតំបន់ត្រពាំងឈូក ទល់មុខមន្ទីរពេទ្យលោកសង្ឃ ក្នុងពេលកន្លង មក។

លោកមានប្រសាសន៍ថា “នៅភ្នំពេញ ក្នុងពេលថ្មីៗនេះ មានតំបន់ងាយកើតមានបទល្មើស គ្រឿងញៀនមួយចំនួនដូចជាតំបន់ជិតស្ថានីយរថភ្លើង តំបន់បណ្តោយផ្លូវ ៦០ ម៉ែត្រ តំបន់គល់ស្ពាន ស្ទឹងមានជ័យ”។

ឆ្លៀតឱកាសនោះផងដែរ ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានបន្ថែមថា ក្នុងរយៈពេល ៥ខែ ក្នុងឆ្នាំ២០១៨ គិតពីខែមករា ដល់ខែឧសភា អាជ្ញាធរសមត្ថកិច្ច បានបង្ក្រាបបទល្មើសគ្រឿង ញៀន ចំនួន ២.៨៧០ ករណី ចាប់ខ្លួនជនសង្ស័យ បានចំនួន ៥.៧០២នាក់ និងរឹបអូសគ្រឿងញៀន គ្រប់ប្រភេទ រួមទាំងកញ្ឆាក្រៀម បានចំនួន ៩៣ គីឡូក្រាម ១៩៩ ក្រាម។

ក្រៅពីនោះ លោក កែ គឹមយ៉ាន បន្តថា រយៈពេល ៥ខែ ក្នុងឆ្នាំ២០១៨នេះ អាជ្ញាធរសមត្ថកិច្ច ក៏បាន រកឃើញ និងកត់ត្រា ចំនួនអ្នកប្រើគ្រឿងញៀន ចំនួន ៩.៣៦៤ នាក់ និងបានផ្តល់ការព្យាបាល និង ស្តារនីតិសម្បទា ដល់អ្នកញៀនគ្រឿងញៀន ចំនួន ៧.០៥៦ នាក់ គឺស្មើនឹង ៧៥,៣៥% នៃអ្នកប្រើប្រាស់ និងអ្នកញៀនគ្រឿង។

កាលពីឆ្នាំ២០១៧ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានលើកឡើងថា បានរកឃើញ និង កត់ត្រាចំនួនអ្នកប្រើគ្រឿងញៀន ចំនួន ១៨.១០៤ នាក់ ដែលចំនួននេះ មានការថយចុះប្រមាណ ១២,២០% បើប្រៀបធៀបទៅនឹងឆ្នាំកន្លងទៅ។ បានផ្តល់ការព្យាបាល និងស្តារនីតិសម្បទាដល់ អ្នកញៀនគ្រឿងញៀន ចំនួន ១៥.៧៩៦ នាក់ គឺស្មើនឹង ៨៧,២៥% នៃអ្នកប្រើប្រាស់ និងអ្នកញៀន គ្រឿងញៀន ដែលយើងបានរកឃើញ។ បានបង្ក្រាបបទល្មើសដែលមានការពាក់ព័ន្ធនឹងគ្រឿងញៀន ចំនួន ៨.១៧៣ ករណី ចាប់ខ្លួនជនសង្ស័យ បានចំនួន ១៧.៨០០ នាក់ និងរឹបអូសគ្រឿងញៀន គ្រប់ប្រភេទ ( រួមទាំងកញ្ឆាក្រៀម ) បានចំនួន ២៩៦ គីឡូក្រាម ៥២១ ក្រាម។

 អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនក៏បានដុតបំផ្លាញចោលគ្រឿងញៀនជាង ៦៤ គីឡូក្រាមដែលមានតម្លៃប្រមាណ ២ លានដុល្លារអាមេរិកក្រោយពីរឹបអូសបាន ក្នុងការបង្ក្រាបរយៈពេល ៥ ខែក្នុងឆ្នាំ ២០១៨។

សូមរំលឹកថាកម្លាំងនគរបាលប្រឆាំងបទល្មើសគ្រឿងញៀន នៅរសៀលថ្ងៃទី២៦មិថុនាបានធ្វើការប ង្រ្កាបក្រុមឈ្មួញដឹកជញ្ជូនគ្រឿងញៀន ចេញពីប្រទេសឡាវចូលមកកម្ពុជា និងរឹបអូសគ្រឿងញៀន លោតឆ័ត្រឆ្លងដែនជាង១០០គីឡូក្រាម នៅចំណុចច្រកអន្តរជាតិត្រពាំងគ្រៀល ព្រំដែនកម្ពុជា-ឡាវ ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post