header ads

Sponsor

រិទ្ធី

គ្រាប់បែកដែលទម្លាក់ពីលើយន្តហោះប្រភេទ MK82 ទម្ងន់២២៧គីឡូក្រាម ចំនួន៣គ្រាប់ ដែលបន្សស់ទុកពីសម័យសង្គ្រាម (សម័យ លន់ នល់) ត្រូវបានកម្លាំងជំនាញរបស់ស៊ីម៉ាក់រកឃើញនៅ៣កន្លែងផ្សេងៗគ្នាស្ថិតក្នុងខេត្តណ្តាល។ យោងតាមការចុះផ្សាយក្នុងគេហទំព័រហ្វេសប៊ុករបស់ឯកឧត្តម ហេង រតនា។

ឯកឧត្តម ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកច្ចាត់មីនកម្ពុជា ស៊ីម៉ាក់ (CMAC) បានបញ្ជាក់ឱ្យដឹងនៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៨ នេះថា កម្លាំងស៊ីម៉ាក់ត្រូវប្រតិបតិ្តការយកគ្រាប់ទម្លាប់ពីយន្តហោះប្រភេទ MK82 ទង្ងន់២២៧គីឡូក្រាម ពីទីតាំង៣កន្លែងផេ្សងគ្នា ស្ថិតនៅស្រុកពញាឮ​ ស្រុកកណ្តាលស្ទឹង​ និងស្រុកល្វាឯម​ ខេត្ត      កណ្តាល។

ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តម ហេង រតនា បានអរគុណកងកម្លាំងនគរបាលជាតិ និងប្រជាពលរដ្ឋបានរាយការណ៍ពីទីតាំងគ្រាប់ទាំងនេះ។ ម្យ៉ាងទៀត សូមបង្កើនការប្រុងប្រយត្ន័ដោយគ្រាប់ទាំង៣ទីតាំងនេះសុទ្ធតែជីកប៉ះ​ ដោយកន្លែងខ្លះជីកប៉ះគ្រាប់ហើយ​ នៅតែប្រថុយប្រថានបន្តជីកកន្លែងក្បែរៗជាប់គ្នានោះ​ នេះជាទង្វើផ្សងគ្រោះថ្នាក់ណាស់។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post