header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

បន្ទាយមានជ័យៈ លោកស្រី ម៉ៅ ម៉ាល័យ កែ​ គឹមយ៉ាន ប្រធានកិត្តិយសសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តបន្ទាយមានជ័យ និងលោកស្រី សុង ផល្លីន សួន​ បវរ​ ព្រមទាំងភរិយាថ្នាក់ដឹកនាំជាច្រើនទៀត កាលពីព្រឹកថ្ងៃសៅរ៍ ១១កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៨ បានអញ្ជើញមកពិនិត្យការដ្ឋានជួសជុល (រៀបជញ្ជាំងផ្នែកខាងក្រោយ) ប្រាសាទបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

លោកស្រី​ ម៉ៅ​ ម៉ាល័យ​ កែ​ គឹមយ៉ាន​ បានមានប្រសាសន៍​ដោយបានលើកពីតម្លៃកេរ្តិ៍ដំណែលពីបុព្វបុរសជាដូនតាដែលបានបន្សល់ទុកឲ្យ​កូនចៅ ដូចនេះយើងត្រូវតែនាំគ្នាថែរក្សានូវសម្បត្តិវប្បធម៌ជាតិឲ្យនៅគង់វង្សតរៀងទៅ​។

ជាមួយគ្នានោះ ជាវប្បធម៌ចែករំលែក​ លោកស្រី​ ម៉ៅ​ ម៉ាល័យ​ កែ​ គឹមយ៉ាន​ ក៏បាននាំយកអំណោយកំដរដៃមួយចំនួនទៅចែកជូនដល់អ្នកពាក់ព័ន្ធផងដែរ។

សូមបញ្ជាក់ថា ប្រាសាទបន្ទាយឆ្មារ​ ទទួលបានការឧបត្ថម្ភគាំទ្រជួសជុលពីលោកស្រី ម៉ៅ ម៉ាល័យ កែ​ គឹមយ៉ាន៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post