header ads

Sponsor

ពិសី

ភ្នំពេញៈ អ្នកបើកបររថយន្តកាមរីបាឡែន បានដាក់មេប្រូចបាត់ពីកន្លែងកើតហេតុ បន្ទាប់ពីបើករថយន្តទៅបុកបំផ្លាញបង្គោលភ្លើងសាធារណៈ នៅចំណុចមុខផ្ទះលេខ២១ ផ្លូវព្រះស៊ីសុវត្ថិ សង្កាត់ផ្សារកណ្ដាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីវេលាម៉ោង១១៖៤៥នាទីយប់ ថ្ងៃពុធ ១៥កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៨។

សមត្ថកិច្ចឲ្យដឹងថា នៅវេលាកើតហេតុខាងលើ រថយន្ដម៉ាក កាមរីបាឡែន មួយគ្រឿង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AL-6989 បានបើកប៉ះចិញ្ចើមផ្លូវ ហើយរេចង្កូតមកបុកបង្គោលភ្លើង១ដើម បណ្ដាលឲ្យវៀច និងរថយន្ដខូចធ្ងន់។ ក្រោយបង្កហេតុ អ្នកបើកបររថយន្ដបានគេចខ្លួនបាត់ស្រមោល។

ករីណគ្រោះថ្នាក់ចរាចរណ៍នេះ សមត្ថកិច្ចមូលដ្ឋាន បានប្រគល់ឲ្យនគរបាលចរាចរណ៍ក្រុងភ្នំពេញ ធ្វើការវាស់វែង និងយករថយន្ដទៅរក្សាទុកនៅការិយាល័យជំនាញ ដើម្បីរង់ចាំធ្វើការដោះស្រាយតាមនីតិវិធី៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post