header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ទីតាំងហ្គេមបាញ់ត្រីមួយកន្លែងទៀត ដែលហ៊ានបើកលេង ផ្កើននឹងការហាមឃាត់ របស់អាជ្ញាធរនោះ ត្រូវបានកម្លាំងខណ្ឌដូនពេញ បានឆ្មក់ចុះបង្រ្កាបជាក់ស្តែង កាលពីម៉ោងជិត៧យប់ ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៨នេះ។

សមត្ថកិច្ចខណ្ឌដូនពេញបានឲ្យដឹងថាបន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ ពីប្រជាពលរដ្ឋថា មានការលួចបើកលួចលាក់នូវទីតាំងហ្គេមបាញ់ត្រីនោះ ទើបកម្លាំងបានចុះបង្ក្រាប នូវទីតាំងផ្ទះលេខ១៥Eo ផ្លូវលេខ១៧២ ក្នុងសង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញជាលទ្ធផល ដកហូតបានទូហ្គេមបាញ់ត្រីចំនួន១៦ទូ(ទូម៉ូនីទ័រកុំព្យុទ័រ១៦៧)កៅអីចំនួន១៨កង្ហា០២កៅអីដែក២ តុកុំព្យុទ័រ៨ផងដែរ។

សមត្ថកិច្ចបានបន្តទៀតថាក្នុងប្រតិបត្តិការណ៍នោះពុំឃាត់ខ្លួនអ្នកលេងបាននោះទេ ហើយការបង្រ្កាបទីតាំងលេងហ្គេម បាញ់ត្រី ប្រភេទកែច្នៃទំនើបនេះដែរគឺដោយសារតែបាន ការសហការពី ប្រជាពលរដ្ឋ ផ្តល់ព័ត៌មាន មកខាងកម្លាំងសម្ថកិច្ច ទើបឈានដល់ការចុះបង្រ្កាប ជាក់ស្តែងតែម្តង។

អាជ្ញាធរខណ្ឌដូនពេញបានឲ្យដែរថាទីតាំងលេងហ្គេមបាញ់ត្រីនេះគី អាចបង្ករអោយមានក្មេងទំនើង ក្មេងជក់ថ្មាំញៀន និង បង្កជាបញ្ហាផ្សេងៗ ធ្វើអោយប្រជាពរដ្ឋរស់នៅដោយមានការភ័យខ្លាច ហេតុនេះទើបឲ្យកម្លាំងគណៈបញ្ជារការចុះបង្រ្កាបទីតាំងនោះ។

ចំណែកលោកសុខ ពេញវុធ អភិបាលខណ្ឌដូនពេញក៏ធ្លាប់មានប្រសាសថា លោកនិងបន្តបង្ក្រាបយ៉ាងសកម្មចំពោះល្បែងស៊ីសង់គ្រប់ប្រភេទ ជាពិសេសល្បែងហ្គេមបាញ់ត្រីនេះដែលធ្វើអោយវង្វួក់អារម្មណ៍ក្មេងៗសិស្សសាលាភ្លេចការរៀនសូត្រនោះ។

លោកអភិបាលក៏បានសុំអោយប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានខណ្ឌដូនពេញទាំងអស់ជួយសហការជាមួយអាជ្ញាធរនឹងផ្ដល់ព័ត៌មានចំពោះទីតាំងល្បែងហ្គេមបាញ់ត្រីណាដែលនៅបន្តបើកដោយលួចលាក់បន្តទៀតនោះរដ្ឋបាលខណ្ឌនឹងចាត់វិធានការបង្ក្រាបឲ្យទាន់ពេលវេលាតែម្តង។

ក្រោយពីធ្វើកំណត់ហេតុដកហូតរួចមក សំភារៈខាងលើ ត្រូវបានយកមករក្សាទុកនៅសាលាខណ្ឌដូនពេញ បណ្តោះអាសន្ន ដើម្បីមានវិធាកាបន្ត៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post