header ads

Sponsor

ដោយ៖ វាសនា

ព្រះសីហនុ៖ សម្ដេចក្រុមព្រះ នរោត្ដម រណឬទ្ធិ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច បានជួបប្រទះគ្រោះថ្នាក់ចរាចរណ៍ម្ដងទៀតហើយនៅព្រឹកថ្ងៃ អាទិត្យ ទី ១៧ ខែ មិថុនា ឆ្នាំ ២០១៨នេះ នៅចំណុចភូមិអូរតាសេក,ឃុំអូរចំណារ,ស្រុកព្រៃនប់ខេត្ដព្រះសីហនុ ។

យោងតាមពត៌មានបឋមពីសមត្ថកិច្ចបានបង្ហើបឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៏នេះ បង្កឡើងដោយមានរថយន្តមួយគ្រឿងម៉ាកហាយលែនឌ័ ពាក់ស្លាកលេខភ្នំពេញ2L9667 ធ្វើដំណើរពីខេត្ដព្រះសីហនុ ទៅកាន់រាជធានីភ្នំពេញលុះមកដល់ចំណុចកើតហេតុក៏បានបុកព្រះទីនាំងរបស់សម្ដេចក្រុមព្រះ ខណៈពេលដែលទ្រង់យាងពីខេត្ដកំពត ឆ្ពោះទៅកាន់ខេត្ដព្រះសីហនុ ដើម្បីជួបសំណេះសំណាលជាមួយសមាជិក-សមាជិកាជាង២ពាន់នាក់ នៅខេត្ដព្រះសីហនុ។ នៅក្នុងឧបហេតុគ្រោះថ្នាក់ចរាចរណ៏នេះបានធ្វើឲ្យដែលបើករថយន្តហាលែនឌ៏រងនិងអ្នករួមដំណើរក៏រងរបួស រីឯសម្ដេចក្រុមព្រះ និងអ្នកម្នាងក៏រងរបួសត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។

គួរបញ្ចាក់ថា នេះជាលើកតី៣ហើយដែលក្នួនសម្ដេចក្រុមព្រះបានជួបឧបហេតុគ្រោះថ្នាក់ចរាចរណ៏ ដោយលើកទី១ជួបគ្រោះថ្នាក់ចរាចរណ៏នៅខេត្តកំពង់ចាមដែលធ្វើបង្កឡើងដោយរថយន្តដឹកដីនិងធ្វើឲ្យអ្នកម្នាង អ៊ុក ផល្លា ព្រះជាយាសម្ដេចក្រុមព្រះរងរបួសធ្ងន់ធ្ងរ និងលើកទី២កើតឡើងនៅក្នុងខេត្តកំពត៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post