header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

កណ្ដាលៈ យុវជនម្នាក់ ស្រវឹងស្រាជិះទូកឆ្លងទឹក ស្រាប់​តែ​ដល់បណ្ដាលទន្លេ បានលោតចូលទៅក្នុងទឹក បណ្ដាលឲ្យលង់ស្លាប់។

ហេតុការណ៍នេះ កើតឡើងម៉ោង១២យប់ថ្ងៃទី​២២ ខែមិថុនា ឆ្នាំ២០១៨  នៅចំណុចកំពង់ចំលងព្រែកតូច ភូមិបារ៉ែនក្រោម ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល។

ជនរងគ្រោះឈ្មោះ​ ទាងហោ​ ស៊ុយ​ ភេទប្រុស​ អាយុ១៩ឆ្នាំ​ ជនជាតិខ្មែរ មុខរបរ​កសិក​  នៅភូមិព្រែកឃុំ ត្រើយស្លា​ ស្រុក ស្អាង​ ខេត្តកណ្តាល​។

អ្នកឃើញហេតុការណ៍ បានឲ្យដឹងថា  នៅវេលាម៉ោងកើតហេតុខាងលើ ជនរងគ្រោះ​បានជិះម៉ូតូមកឆ្លងទូកដរ(កំពង់ចំលងព្រែកតូច)ពេលឆ្លងដល់ចម្ងាយ​ប្រហែលជាង ៣០ម៉ែត្រពីច្រាំងជនរងគ្រោះ មានសភាពស្រវឹងស្រា បានលោតទឹក ហើយក៏​បាត់ខ្លួនតែម្ដង។ លុះដល់ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង៨៖១៥នាទីព្រឹក ទើបប្រទះឃើញសាកសពអណ្តែកទឹកក្នុងទន្លេបាសាក់​ ស្ថិតនៅភូមិពោធិលើ​ ឃុំត្រើយស្លាស្រុកស្អាង​ ខេត្តកណ្តាល​ ។

ក្រោយបានទទួលព័ត៌មាន​ សមត្ថ​កិច្ចប៉ុស្តិ៍ត្រើយស្លា​ ស្វាយប្រទាល សហការជាមួយផ្នែកជំនាញ​ ចុះ​មក​ពិនិត្យសាកសពឃើញថា ​ពុំមានស្លាកស្នាម អ្វីគួរឲ្យកត់សម្កាល់​ឡើយ ជនរងគ្រោះស្លាប់ ដោយសារលង់ទឹកប្រាកដមែន ។ ក្រោយពីពនិត្យរួចសពបានប្រគល់ឲ្យគ្រួសា​រ​យកទៅធ្វើបុណ្យតាមប្រពៃណី៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post