header ads

Sponsor

រិទ្ធី

នៅថ្ងៃអង្គារ (នៅសហរដ្ឋអាមេរិក) ត្រូងនឹងថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៨ ម៉ោងនៅកម្ពុជា សហរដ្ឋ​អាមេរិក​បាន​សម្រេច​​ដាក់ទណ្ឌកម្ម​លោក​នាយ​ឧត្តម​សេនីយ៍​ ហ៊ីង ប៊ុនហៀង ​អគ្គមេបញ្ជាការរង​នៃ​កងយោធពល​ខេមភូមិន្ទ និង​ជា​មេបញ្ជាការ​នៃបញ្ជាការដ្ឋាន​​​អង្គរក្ស​របស់​សម្តេច ​ហ៊ុន សែន នាយក​រដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ​ដោយសារតែ​ការរំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់​ធ្ងរ​ និង​វាយប្រហារ​លើជនរងគ្រោះជាច្រើនក្នុងនោះមានពលរដ្ឋ​អាមេរិកម្នាក់ផងដែរ។

សេចក្តីប្រកាសក្រសួងរតនាគាររបស់សហរដ្ឋអាមេរិក (គឺច្បាប់ global manage ski ដែលលោកប្រធានាធិតី ចុះហត្ថលេខាបន្ថែមនៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៧) សរសរថា៖ លោក ហ៊ីង ប៊ុនហៀង និងបញ្ជាការដ្ឋាន​​​អង្គរក្ស​មានជាប់ព័ន្ធនឹងឧបទ្ទវហេតុជាច្រើនដែលក្រុមយោធាបានប្រើប្រាស់ដើម្បីគំរាមកំហែងបាតុករនិងគណបក្សប្រឆាំង តាំងពីឆ្នាំ១៩៩៧មក ក្នុងនោះមានការគប់គ្រាប់បែក ពលរដ្ឋ​អាមេរិកម្នាក់បានរងរបួស។

សេចក្តីប្រកាសក្រសួងរតនាគាររបស់សហរដ្ឋអាមេរិកបន្ថែមថា៖ បញ្ជាការដ្ឋាន​​​អង្គរក្ស​របស់​សម្តេច ​ហ៊ុន សែន មានជាប់ពាក់ព័ន្ធនឹងការវៃប្រហារជាច្រើនមកលើពលរដ្ឋកម្ពុជាដែលគ្មានអាវុធ ក្នុងនោះមានការវៃប្រហារនៅជិតវត្តឆ្នាំ ២០១៣ និងឆ្នាំ២០១៥ នៅរដ្ឋសភាជាតិកម្ពុជា គឺការវៃសមាជិកសភាគណបក្សប្រឆាំង លោក គង់ សុភា និង លោកញយ ចំរើន។

សេចក្តីប្រកាសនេះបញ្ជាក់ថា៖ ការដាក់ទណ្ឌកម្មជាផ្នែកមួយ នៃការធ្វើយុទ្ធនាការដើម្បីឱ្យមន្ត្រីរដ្ឋាភិបាលមួយចំនួន ឱ្យទទួលខុសត្រូវចំពោះការរំលោភសិទ្ធិមនុស្ស និងអំពើពុករលួយនានា។ នរណាដែលទទួលទណ្ឌកម្មនេះ ទ្រព្យសម្បត្តិរបស់បុគ្គលនេះនៅអាមេរិកត្រូវបង្កកមិនឱ្យដាក់ដូរអ្វីទាំងអស់ ហើយក៏ហាមប្រជាពលរដ្ឋអាមេរិកកាំងមិនឱ្យទាក់ទងជាមួយទៀតផង។

សូមបញ្ជាក់ថា៖ មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា ជាអគ្គមេបញ្ជាការរង​នៃ​កងយោធពល​ខេមភូមិន្ទ ហើយត្រូវបានបញ្ចូលជាសមាជិកនៃគណៈកម្មាការកណ្តាលគណបក្សប្រជាជនកម្ពុជា កាលពីឆ្នាំ២០១៥។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post