header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ គួរឲ្យ​អាសូរណាស់! ខណៈពេលមេឃកំពុងតែរលឹមធ្លាក់ភ្លៀង មានបុរសម្នាក់ បានដួលបោកក្បាលស្លាប់ភ្លាមៗ ទាំងក្បាលព្រលប់ម្សិលមិញនេះ បន្ទាប់ពីជិះម៉ូតូមួយគ្រឿង ដឹកធុងហ្គាសយកទៅដាក់ឲ្យគេដល់ផ្ទះ តែពេលត្រឡប់មកវិញ ជ្រុលជិះឡើងខឿនផ្លូវ​បេតុង ទើបតែធ្វើថ្មី បណ្ដាលឲ្យដួលបោកក្បាលស្លាប់ភ្លាមៗតែម្ដង​។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដួលដោយខ្លួនឯងនេះ បានកើតឡើងនៅវេលាម៉ោងជាង៧យប់ ថ្ងៃសៅរ៍​ ទី២៣ ខែមិថុនា ឆ្នាំ២០១៨នេះ ត្រង់ចំណុចផ្លូវលំ​(ផ្សារក្រមួន) ស្ថិតក្នុងភូមិព្រែកតាឡុង សង្កាត់ចាក់អង្រែក្រោម​ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ​។

សមត្ថកិច្ចប៉ុស្តិ៍ចាក់អង្រែក្រោម ប្រាប់ភ្នាក់ងារ​ CAM POST ថា សពជនរងគ្រោះឈ្មោះ ធឿន ភេទប្រុស​ អាយុ២៣​ មុខរបរកម្មករដឹកហ្គាស នៅផ្សារតាខ្មៅថ្មី និងមានស្រុកកំណើត​នៅខេត្តព្រៃវែង​ ដែលជិះម៉ូតូមួយគ្រឿងម៉ាក Smash V ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល 1C-0817 ដែលដឹកធុងហ្គាសយកទៅឲ្យគេនៅក្នុងច្រកចូលផ្សារក្រមួន។

នៅមុនពេលកើតហេតុ​ គេឃើញបុរសម្នាក់ បានជិះម៉ូតូមួយគ្រឿង ដឹកធុងហ្គាសយកទៅដាក់ឲ្យគេដល់ផ្ទះ លុះត្រឡប់មកវិញ បានធ្វើដំណើរតាមផ្លូវលំដែលទើបចាក់បេតុងថ្មីដដែលនោះ ទិសដៅពីលិចទៅកើត តែជ្រុលជិះឡើងខឿនផ្លូវ​បេតុង ក៏ទើសជាមួយសរសៃដែក ដែលគេទុកសម្រាប់ចាក់ផ្លូវបេតុងបន្តនោះ បណ្ដាលដួលបោកក្បាលស្លាប់ភ្លាមៗនៅកន្លែងកើតហេតុតែម្ដង។

ក្រោយពេលកើតហេតុ សមត្ថកិច្ចផ្នែកចរាចរណ៍ខណ្ឌ​មានជ័យ ធ្វើការវាស់វែង​ រួចយកម៉ូតូទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលចាក់អង្រែក្រោម រង់ចាំសាច់ញាតិ ឬម្ចាស់ម៉ូតូមកយកទៅវិញ។ ចំណែកសពត្រូវសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ទៅឲ្យម្ចាស់ក្រុមហ៊ុនហ្គាសទាក់ទងហៅរថយន្តសាមុយរបស់ស្នងការដ្ឋាននគរបាលខេត្តកណ្តាល​ មកដឹកយកទៅរក្សាទុកនៅមន្ទីរពេទ្យជ័យជំនះ រង់ចាំសាច់ញាតិមកទទួលយកទៅធ្វើបុណ្យ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post