header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញ: ក្រុមការងារ cam post រួមទាំង សិល្បករជាច្រើនរូប បាននាំយកអំណោយសប្បុរសធម៌មួយចំននួដើម្បីយកទៅជូនដល់តារាកំប្លែង នាយក្ដឹប ដែល កំពុងមានជំងឺប្រចាំកាយគឺរោគបេះដូងនិងជំងឺសួត ទឹកនោមផ្អែម ហើយកំពុងខ្វះខាតខ្លាំង។

នាយក្តិបបានប្រាប់ក្រុមសារព័ត៌មានcam post បានអោយដឹងថា លោកមានជំងឺប្រចាំកាយនេះ ជាយូរមកហើយប៉ុន្ដែលោកមិនហ៊ានប្រាប់ដល់ក្រុមគ្រួសារនិងអ្នកដទៃទេ ក្នុងរយៈពេលកន្លះខែនេះ លោកក៏បានធ្លាក់ខ្លួនឈឺខ្លាំង ហើយក្រុមគ្រួសាររបស់លោកក៏បានដឹង និងបានបញ្ចូនលោកទៅសង្គ្រាះនៅមន្ទីរពេទ្យកេតុមាលា ហើយមកដល់ពេលនេះគឺ ជំងឺលោកបានធូរ បន្តិចហើយ និងបានមកសំរាកនៅផ្ទះវិញ។

ក្រុមការងារ cam post រួមទាំង សិល្បករជាច្រើនរូប បាននាំយកអំណោយសប្បុរសធម៌ផ្ទាល់ខ្លួន យកមកជូនដល់លោកដើម្បីជួយដោះស្រាយដល់ជីវភាពដល់លោកដែលកំពុងធ្លាក់ខ្លួនឈឺ។

ជាចុងក្រោយនាយក្ដិប ក៏បានថ្លែងអំណរគុណដល់ក្រុមការងារសារព័ត៌មាន cam post និងសិល្បករ ដែលបានយកអំណោយយកមកជូនដល់គាត់ហើយក៏ជូនពរអោយគាត់មានសុខភាពល្អទាំងអស់គ្នា៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post