header ads

Sponsor

រិទ្ធី

កុំភ្លេចខ្លួន​ តាមគេបង្វិលបង្វែរ​ ភ្លេចគិតជាតិ​ខ្មែរ ភ្លេចគិតទឹកដី​ កូនខ្មែរប្រុសស្រី​ ភ្លេចគិតច្បាប់ថ្មីៗ​ (សញ្ជាតិ...) កុំភ្លេចខ្លួន​ ករណីលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ដែលកំពុងតែជាប់ពន្ធនាគារនៅត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ​ យ៉ាងអយុត្តិធម៌។ ការមិនភ្លេចខ្លួនវង្វេងលុះទៅតាមការបង្វែរ​ គឺជាការបញ្ជាក់ពីគោលជំហរច្បាស់លាស់​ ឆន្ទ:រឹងមាំ​ បន្តបោះជំហានទៅមុខដោយការប្រុងប្រយ័ត្ន​ យកចិត្តទុកដាក់ជាទីបំផុត​ ដោយមិនប្រមាទ។ នេះជាការលើកឡើងរបស់លោក យ៉ែម បុញ្ញឬទ្ធិ អតីតសភាជិកសភាតូកាមកពីអតីតគណបក្សសង្គ្រោះជាតិ។

លោក យ៉ែម បុញ្ញឬទ្ធិ បានដាស់តឿនទៀតថា៖ កុំភ្លេចខ្លួន ការខិតខំលះបង់របស់ប្រជាពលរដ្ឋខ្មែរដើម្បីសិទ្ធិ សេរីភាព ប្រជាធិបតេយ្យក្នុងនាមជាម្ចាស់ឆ្នោត ម្ចាស់ប្រទេស​ គឺដោយសារកម្លាំងរបស់ប្រជាពលរដ្ឋ ជាពិសេសគឺយុវជនដែលយល់ដឹងពីសិទ្ធិរបស់ខ្លួន គួបផ្សំនឹងព័ត៌មានពិតជាក់ស្តែង ការពិចារណាដោយវិចារណញ្ញាណ នោះនឹងនាំមកនូវការសម្រេចចិត្តត្រូវមួយ។

កុំភ្លេចខ្លួន ឈ្លក់វង្វេងនឹងតួនាទី​ ទ្រព្យសម្បត្តិមាសប្រាក់បុណ្យស័ក្តិ​ គិតថាទាំងអស់នោះជារបស់អមតៈ ពីព្រោះអ្វីៗតែងតែមានការប្រែប្រួលផ្លាស់ប្តូរជានិច្ច ក៏ប៉ុន្តែទោះជាយ៉ាងណាក៏ដោយយើងត្រូវតែព្យាយាមរកដំណោះស្រាយ ដោយមិនឱ្យខ្មែរឈឺចាប់។

តាមរយៈសំណេរក្នុងគេហទំព័រហ្វេសប៊ុកដដែលបន្តថា៖ ថ្វីដ្បិតតែពេលនេះ មានខ្មែរមួយចំនួនកំពុងតែរងគ្រោះ ឈឺចាប់រួមទាំងយើងផង​ ដោយភាពអយុត្តិធម៌ តែយើងមិនចិញ្ចឹមចិត្តគំនុំគុំកួនសងសឹកខ្មែរ​ ធ្វើឱ្យខ្មែរឈឺចាប់គ្មានទីបញ្ចប់នោះឡើយ។

សូមបញ្ជាក់ សមាជិករដ្ឋសភា១១២រូប បានអនុម័តច្បាប់សញ្ជាតិរួចទៅហើយ ពេលនេះកំពុងតែស្ថិតនៅក្នុងដៃ ព្រឹទ្ធសភា ដែលនឹងត្រូវពិភាក្សាក្នុងពេលឆាប់ៗនេះ។ ក្រោយព្រឹទ្ធិសភាអនុម័ត នឹងត្រូវបញ្ជូនទៅក្រុមប្រឹក្សាធម្មនុញ រួចហើយ ថ្វាយព្រះមហក្សត្រដើម្បីឡាយព្រះហស្សលេខា។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post