header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ល្បែងភ្នាល់បានកំពុងរីកដុះដាលបញ្ជ្រៀបចូលក្នុងផ្នត់គំនិតអ្នកដែលពេញនិយមចូលចិត្តលេងភ្នាល់ មិនថាលេងល្បែងអុកដែលជាល្បែងប្រជាប្រិយ៍ ក៏ត្រូវគេបង្វែរជាការភ្នាល់ដាក់លុយផងដែរ។ ព្រោះថា បើមិនដាក់លុយទេនោះ គឺម្នាក់ៗខំប្រឹងអស់សមត្ថភាពខ្លួន ល្បែងកីឡាបាល់ទះ ល្បែងបោះប៊ូលជាដើម សុទ្ធតែគេបានប្រែក្លាយជាល្បែងភ្នាល់ទាំងអស់ ។

យ៉ាងមិញរដ្ឋាភិបាល ក៏បានចេញសេចក្តីណែនាំមិនអនុញ្ញាតឲ្យលេងល្បែងភ្នាល់ នៅតាមទីសាធារណៈ ការហាមប្រាមនេះ ត្រូវបានមតិរិះគន់ចំៗថា ល្បែងជល់មាន់ គឺជាល្បែងប្រពៃមួយដែលបានកើតឡើងយូរយាណាស់មកហើយ ដែលការលេងជល់គេសង្កេតឃើញលេងជល់នៅតាមភូមិនាជនបទ។ ការលេងមាន់ ក៏ត្រូវគេបង្កើតឡើងជាបក្សីកីឡា ហើយក៏បានបង្វែជារឿងភ្នាល់ដាក់លុយជាហូហែររៀងមក ។

បច្ចុប្បន្នការលេងជល់មាន់ផ្សាយផ្ទាល់តាមទូរទស្សន៍ ជារឿងពេញនិយមផ្សេងទៀត ពីក្រៅប្រទេស និងផ្សាយតាមបណ្តាកាស៊ីណូចូលមកកាន់តាមហាងកាហ្វេក្នុងរាជធានីភ្នំពេញ។ ដោយឡែក នៅតាមហាងកាហ្វេម្តុំច្រកចូលសាលាកសិកម្មចំការដូង ក៏មានការផ្សាយផ្ទាល់ជល់មាន់តាមទូរទស្សន៍ ដែលជាមូលហេតុបង្កើតឲ្យការភ្នាល់ដាក់លុយរាប់ម៉ឺន ពាន់ រហូតដល់រាប់រយដុល្លារ ក្នុងការចាញ់ឈ្នះម្តងៗ។ បង្កការរំពងសម្លេងហ៊ោកញ្ច្រៀវ រំខានអ្នកជិតខាង តែមិនបានរំខានដល់សមត្ថកិច្ចខណ្ឌដង្កោនោះទេ ។

គួរបញ្ជាក់ថា កន្លងទៅសមត្ថកិច្ចនគរបាលខណ្ឌដង្កោ បានឆ្មក់បង្ក្រាប និងឃាត់ខ្លួនអ្នកលេងជល់តាមទូរទស្សន៍២៣នាក់ បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ។ ក្រោយមកមនុស្ស២៣នាក់ ត្រូវបានតុលាការសម្រេចដោះលែងវិញ និងពិន័យជាថវិកា ចំនួន២០ម៉ឺនរៀល៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post