header ads

Sponsor

ពិសី

ភ្នំពេញៈ កីឡាការិនីជើងឯករង់កីឡាស្នូកឃ័ររពិភពលោក ឆ្នាំ២០១៥ ស្រួង សុភាវី បង្ហើបថា កីឡាស្នូកឃ័រ ឬហៅថាបីយ៉ា គឺជាប្រភេទកីឡាបង្កើនបញ្ញាធ្វើអោយអ្នកលេងអាចអភិវឌ្ឍន៍ខ្លួនក្លាយជាមនុស្សម្នាក់អស្ចារ្យ។

ក្រោយឈ្នះពានរង្វាន់លើឆាកអន្តរជាតិប្រមាណជា២០ពាន រួមនិងដំណែងជើងឯករង់ពិភពលោកកីឡាស្នូកឃ័រ កាលពីឆ្នាំ២០១៥ កីឡាការិនីកូនខ្មែរមានប្រភពចេញពី ខេត្តត្បូងឃ្មុំ ស្រួង សុភាវី ទើបតែទទួលបានការតែងតាំងជាសមាជិក និងជាកីឡាការិនីជម្រើសជាតិលេងតំណាងអោយកម្ពុជា ដែលតែងតាំងដោយសហព័ន្ធកីឡាស្នូកគ័រ ឬហៅថា បីយ៉ាកម្ពុជា បានបង្ហើប នៅក្នុងមហាសន្និបាទអាណត្តិទី១ ជ្រើសរើសក្បាលម៉ាស៊ីនដឹកនាំ កាលពីសុក្រ ទី២៩ ខែ មិនា នៅអាគារគណៈកម្មាធិការជាតិអូឡាំពិកថា កីឡាស្នូកគ័រ គឺជាប្រភេទកីឡាមួយ ដែលជួយដល់សុខភាព ជួយបង្កើននូវបញ្ញាស្មារតី ពិសេស ធ្វើអោយអ្នកលេងអាចប្រែក្លាយអភិវឌ្ឍន៍ក្លាយជាមនុស្សអស្ចារ្យ និងមានការគិតខ្ពស់។

នេះជាបទពិសោធន៍ អ្នកស្រី ផ្ទាល់ ដែលបានប្រឡូកជាមួយកីឡាមួយនេះ ចាប់តាំងពីឆ្នាំ២០១២ នៅប្រទេសកូរ៉េខាងត្បូង បន្ទាប់ពីអ្នកស្រីរៀបការជាមួយស្វាមីជនជាតិកូរ៉េទៅរស់នៅទីនោះ។

អ្នកស្រីថា ដំបូងឡើយ គិតថា កីឡាមួយនេះ គឺជាប្រភេទកីឡាធម្មតា ប៉ុន្តែនូវពេលអ្នកស្រីមានឱកាសចូលរួមប្រកួតប្រជែងមានមនុស្សទស្សនាការប្រកួតច្រើនធ្វើអោយការគិតរបស់អ្នកស្រីពីអារម្មណ៍ភ័យខ្លាចបានប្រែក្លាយទៅជាមានមោទនភាពទៅវិញ ហើយថាមទាំងគិតថា ខ្លួនឯងអស្ចារ្យ។ចាប់តាំងពីពេលនោះមក កម្លាំងចិត្តបូករួមនិងការខិតខំហ្វឹកហាត់ អ្នកមានលទ្ធភាពប្រជែងឈ្នះពានរង្វាន់លើឆាកអន្តរជាតិជាច្រើន ព្រមទាំងឈានជើងរហូតជាប់ជាជើងឯករងការប្រកួតកីឡាស្នូកឃ័រនៅសហរដ្ឋអាមេរិក កាលពីឆ្នាំ២០១៥ថែមទៀតផង។

អ្នកស្រី ស្រួង សុភាវី គឺជាកូនខ្មែរ ដែលមានស្រុកកំណើតនៅខេត្តត្បូងឃ្មុំ អ្នកស្រីបានរៀបការជាមួយស្វាមីជនជាតិកូរ៉េទៅរស់នៅ ប្រទេសកូរ៉េ កាលពីឆ្នាំ២០១០ ហើយអ្នកស្រីចាប់ផ្តើមហ្វឹកហាត់កីឡាស្នូកឃ័យនៅឆ្នាំ២០១២ ។ហើយ បច្ចុប្បន្ននេះ អ្នកស្រី ត្រូវបានសហព័ន្ធស្នូកឃ័រកម្ពុជា តែងតាំងជាសមាជិកសហព័ន្ធ និងជាកីឡាការិនីជម្រើសជាតិត្រៀមប្រកួតតំណាងអោយកម្ពុជាក្នុងព្រឹត្តិការណ៍អន្តរជាតិធំៗ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post