header ads

Sponsor

ពិសី

ស្ទឹងត្រែងៈ ជនសង្ស័យជួយដូរគ្រឿងញៀនម្នាក់ ត្រូវបានសមត្ថកិច្ច កម្លាំងការិយាល័យ ប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង សហការជាមួយកម្លាំងការិយាល័យ ប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តក្រចេះនិងកម្លាំងអធិការស្រុកឆ្លូង ឃាត់ខ្លួនកាលពីម៉ោងជាង៦ល្ងាចថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៨ ជាមួយគ្រឿងញៀន ម៉្សៅក្រាមពណ៌ ស ថ្លា ១កញ្ចប់ធំ ប្រហែល១គីឡូក្រាម។

ជនសង្ស័យដែលត្រូវសមត្ថកិច្ចឃាត់ខ្លួន ឈ្មោះ ភីន រិទ្ធ អាយុ៤១ឆ្នាំ រស់នៅភូមិថ្មី.ឃុំខ្សាច់អណ្ដែត.ស្រុកឆ្លូង.ខេត្តក្រចេះ។

សមត្ថកិច្ចបានអោយដឹងថា ជនសង្ស័យខាងលើ ត្រូវបានកម្លាំងការិយាល័យ ប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង តាមតាំងពីខេត្តស្ទឹងត្រែង រហូតចាប់ខ្លួនបាន  នៅចំណុចលើកំណាត៉ផ្លូវជាតិលេខ៧៣ចំណុចភូមិព្រែកតាអាំ ឃុំបុសលាវ ស្រុកចិត្ត្របូរី ខេត្តក្រចេះ ជាមួយថ្នាំញៀន ក្រាមពណ៌ ស ថ្លា ១កញ្ចប់ធំ(ប្រហែល១គីឡូក្រាម)៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post