header ads

Sponsor

ពិសី

ក្រោយព័ត៌មានក្រុមការងារ អាម៉ាប៉ាប៉ាញ៉ូស បានចុះផ្សាយ ទាក់ទងនឹងរដ្ឋាភិបាលវៀតណាមបានអនុម័តឲ្យ ក្រុមហ៊ុនវិស្វកម្ម ហូឡង់មួយ ដែលមានឈ្មោះថា Royal Haskoning ស្ថាបនាកោះសិប្បនិម្មិតជារូបផ្កាឈូកមួយ ដែលជាផ្កា តំណាង ឬប្រចាំប្រទេសរបស់វៀតណាម នៅលើកោះ (Phu Quoc) ឬ អតីតកោះត្រល់ ភ្លាមនោះ មេបក្សខ្មែរក្រោក លោក វិល្លាម មានការប្រតិកម្មយ៉ាងខ្លាំង ដោយលើកឡើងថា ៖

ឈឺចាប់ណាស់លោក 😡 យួនកំពុងសាងសង់សំណង់មហិមាលេីកោះត្រល់ហេីយ ដេីម្បីអោយកោះត្រល់ក្លាយជានិមិត្តរូបជាតិរបស់វាព្រោះវាដឹងថាមានខ្មែរកំពុងបង្កេីតចលនាចង់ទាមទាកោះត្រល់ហ្នឹងត្រឡប់មកវិញ

ស្អីគេនិមិត្តរូបជាតិស្អី កោះហ្នឹងមិនមែនរបស់ដូនតាឯងពីពេលណាមក មានឯកសាជាច្រេីនណាស់បញ្ជាក់ថាជារបស់ខ្មែរ ណាស់តែខ្មែរទេអត់ខ្វល់អត់ខ្វាយមធ្យម ងំអាចោលម្សៀតខ្លះការពារទង្វេីបរទេសឈ្លានពានហ្នឹងទៀត

ជំហររបស់ខ្ញុំ គឺនឹងបង្កេីតយុទ្ធនាការក្នុងការទាមទាកោះដ៏ស្រស់បំព្រងនេះត្រឡប់មកវិញក្នុងពេលឆាប់ៗ

រូបរាងកោះផ្កាឈូក ដែលគ្រោងនឹងស្ថាបនា។ ប្រភព: Royal Haskoning
កោះត្រល់

គូសបញ្ជាក់ផងដែរថា លោក សុខសុវណ្ណវឌ្ឍនាសារពង្ស ជាប្រធានបក្សម្នាក់ដែលតស៊ូមតិរឿងកោះត្រល់នេះយ៉ាងសស្រាក់សស្រាំ រហូតបង្ហោះឯកសាពាក់ព័ន្ធនាៗកន្លងមកយ៉ាងច្រេីនទាក់ទិននឹងបញ្ហាកោះត្រល់នេះ តាំងពីលោកនៅជាអ្នកវិភាគម្លេះ ដែលអាចសង្កេតបានថាលោកជាអ្នកក្លាហានម្នាក់ដែលហ៊ាននិយាយបញ្ហានេះទោះធ្លាប់ទទួលសម្ពាធ និងធ្លាប់មានអ្នកប៉ុនប៉ងជាច្រេីនលេីកច្រេីនសារក៏ដោយ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post