header ads

Sponsor

ពិសី

ថៃៈ ក្រុមការងារសង្រ្គោះបានចាប់ផ្តើមហើយបេសកកម្មរបស់ពួកគេ ដើម្បីរំដោះក្មេងប្រុស១២នាក់ និងគ្រូបង្វឹករបស់ពួកគេ ចេញពីរូងភ្នំ ជាកន្លែងដែលពួកគេបានជាប់ខ្លួននៅទីនោះ អស់រយៈពេល២សប្តាហ៍មកហើយ។

លោក ណារ៉ុងស័ក្តិ អូសុតាណាខន ប្រធានក្រុមប្រតិបត្តិការ និងជាអភិបាលខេត្តឈៀងរ៉ៃ បាននិយាយប្រាប់ក្រុមអ្នកសារព័ត៌មានថា ក្រុមអ្នកមុជទឹក បានចូលទៅក្នុងរូងភ្នំកាលពីវេលាម៉ោង១០ព្រឹកថ្ងៃអាទិត្យនេះ។

បុគ្គលិកដែលមិនសំខាន់ ត្រូវតែចេញពីបរិវេនមាត់រូងភ្នំ ដោយទុកតែក្រុមអ្នកមុជទឹក ក្រុមគ្រូពេទ្យ និងកងកម្លាំងសន្តិសុខប៉ុណ្ណោះ។

គួរឲ្យដឹងថា ក្មេងៗទាំងនេះ បានចុះស្រាវជ្រាវនៅក្នុងរូងភ្នំ កាលពីថ្ងៃទី២៣ ខែមិថុនា កន្លងទៅ ពេលដែលពួកគេបានជាប់ខ្លួនក្នុងរូងភ្នំដោយសារទឹកជន់។

ក្រុមអ្នកមុជទឹកបរទេស១៣នាក់ ក្នុងនោះ៥នាក់មកពីទាហានជើងទឹកថៃ បានចូលរួមបេសកកម្មសង្រ្គោះមួយនេះ។

យោងតាមការអះអាងរបស់ក្រុមមន្រ្តី បានឲ្យដឹងថា ឆាប់រហ័សបំផុតក្មេងប្រុសដំបូងគេ នឹងអាចឡើងគោកនៅវេលាម៉ោង៩យប់ ថ្ងៃអាទិត្យនេះតែម្តង ហើយគេរំពឹងថា ប្រតិបត្តិការទាំងមូល នឹងអាចអូសបន្លាយពេលច្រើនថ្ងៃទៀត។

ទាំងក្រុមក្មេងៗដែលជាប់ខ្លួន និងក្រុមគ្រួសាររបស់ពួកគេ ត្រូវបានជូនដំណឹងរួចហើយដែរ ពីផែនការបេសកកម្មដ៏គ្រោះថ្នាក់នេះ៕

ចុចមើល ៖ វិធីសាស្ត្រថ្មី ! វីដេអូបង្ហាញពីរបៀបជួយក្មេងៗចេញពីរូងភ្នំ ដោយសុវត្ថិភាពខ្ពស់ (មានវីដេអូ)

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post