header ads

Sponsor

ពិសី

កំពតៈ ស្ត្រីដែលរងការចោទប្រកាន់ថា ចេះអំពើអាបធ្មប់បានចូលស្បថដូចការសន្យា ដើម្បីបញ្ចប់ការយល់ច្រលំពីសំណាក់អ្នកភូមិមកលើគ្រួសារគាត់ទៀត កាលពីវេលារសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៨នេះ នៅវត្តដងទង់ ស្ថិតក្នុងស្រុកដងទង់ ខេត្តកំពត ក្រោមការឃ្លាំមើលរបស់សមត្ថកិច្ច ព្រោះខ្លាចផ្ទុះអំពើហិង្សាណាមួយកើតឡើង។

ស្ត្រីរងការចោទប្រកាន់ខាងលើ បានលើកឡើងថា គាត់មិនចេះអំពើអាបធ្មប់អ្វីនោះទេ ហើយការចោទប្រកាន់របស់អ្នកភូមិនេះ គ្រាន់តែជាការយល់ច្រលំតែប៉ុណ្ណោះ។ គាត់ក៏ដូចជាអ្នកភូមិធម្មតាដែរ តែទោះជាយ៉ាងណា ក៏គាត់ព្រមស្បថដែរបើគាត់ចេះអំពើអាបធ្មប់ដូចអ្នកភូមិចោទប្រកាន់មែននោះ គាត់មិនហ៊ានមកស្បថនោះទេ ព្រោះកន្លែងដែលគាត់ចូលមកស្បថនេះ ជាកន្លែងស័ក្តិសិទ្ធណាស់ ហើយអ្នកភូមិអ្នកស្រុកមានជំនឿតាំងពីបុរាណមកម៉្លេះ។

លោកស្រី កោះ សុខ ដែលអ្នកភូមិចោទថា ចេះអំពើអាបធ្មប់ បញ្ជាក់ថា ក្រុមគ្រួសារគាត់កំពុងតែរងនៅអំពើអយុត្តិធម៌ ព្រោះពួកគាត់មិនមានចេះអំពើអាបធ្មប់ ដូចការចោទប្រកាន់របស់អ្នកភូមិនោះទេ។​ គាត់សូមឲ្យសមត្ថកិច្ចជួយរកយុត្តិធម៌ឲ្យក្រុមគ្រួសារគាត់ផង ព្រោះតាំងតែពីផ្ទុះការចោទប្រកាន់ថា ក្រុមគ្រួសារគាត់ចេះអំពើអាបធ្មប់មក គាត់មិនសូវហ៊ាននៅផ្ទះនោះទេ ដោយសារមានការភ័យខ្លាចពីរសុវត្ថិភាពផ្ទាល់ខ្លួន។

គួររំឭកផងដែរថា កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៨ សមត្ថកិច្ចប៉ុស្តិ៍មូលដ្ឋាន បានហៅស្ត្រីឈ្មោះ កោះ សុខ អាយុ៤៣ឆ្នាំ មានទីលំនៅបច្ចុប្បន្ននៅភូមិកណ្តាលទួល ឃុំកំពង់ត្រាចខាងលិច ស្រុកកំពង់ត្រាច មកសាកសួរ។ ប៉ុន្តែដោយសារស្ត្រីរូបនេះបដិសេធចំពោះការចោទប្រកាន់ ទើបមានការសម្របសម្រួលស្រុះស្រួលគ្នាឈានដល់ដាក់ថ្ងៃស្បថតែម្តង ដើម្បីបញ្ចប់រឿង៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post