header ads

Sponsor

ពិសី

ភ្នំពេញៈ ក្រោយទទួលបានព័ត៌មានពីប្រជាពលរដ្ឋថា នៅចំណុចផ្ទះមិនរៀបរយក្រុម៩ភូមិព្រែកទាល់១ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ សម្បូរទៅដោយក្រុមយុវជនប្រើប្រាស់ថ្នាំញៀន នៅម៉ោង១០:០៥នាទីព្រឹក​ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៨ កម្លាំង​កងរាជអាវុធខណ្ឌមានជ័យ សហការជាមួយការិយាល័យបទល្មើសគ្រឿងញៀនកងរាជអាវុធរាជធានីភ្នំពេញ បានចុះទៅធ្វើការបង្ក្រាប រហូតឈានដល់​ឃាត់ខ្លួនជនសង្ស័យចំនួន១៣នាក់។

ជនសង្ស័យទី១ ឈ្មោះ​ ញ៉ែម វៃ​ ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាដក ស្នាក់នៅភូមិព្រែកទាល់១ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ។ ២.ឈ្មោះយុន ឈិន ភេទប្រុសអាយុ២១ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅភូមិព្រែកទាល់១ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ។ ៣.ឈ្មោះសាន់ ថាន  ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរលក់បុកល្ហុង ស្នាក់នៅផ្សារចាស់ខណ្ឌដូនពេញ។ ៤.ឈ្មោះលឹម ចាន់រីម៉ា ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិព្រែកទាល់១សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ។ ៥.ឈ្មោះវ៉ាន់ ចាន់នី ភេទស្រី អាយុ២៣ឆ្នាំ មុខរបរមេផ្ទះ ស្នាក់នៅភូមិដំណាក់ធំសង្កាត់ស្ទឹងមានជ័យទី២។ ៦.ឈ្មោះ ស៊ឺង ស្រីល័ក្ខ ភេទស្រី អាយុ១៦ឆ្នាំ មុខរបរមេផ្ទះ ស្នាក់នៅភូមិសាមគ្គី ខណ្ឌឬស្សីកែវ។ ៧.ឈ្មោះឆាយ សុម៉ាលី ភេទស្រី អាយុ៣៦ឆ្នាំ មុខរបរមិនពិតប្រាកដស្នាក់នៅព្រែកទាល់១ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ។ ៨.ឈ្មោះវណ្ណា រតនា ភេទប្រុស អាយុ២៥ឆ្នាំ មុខរបររើសអេតចាយស្នាក់នៅភូមិព្រែកទាល់១។ ៩.ឈ្មោះរឿន មុន្នី ភេទប្រុស អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យទី២ ។ ១០.ឈ្មោះសំចាន់ភារះ​ ហៅណិតភេទប្រុស អាយុ២១ឆ្នាំ មុខរបររើសអេតចាយ ស្នាក់នៅ ភូមិព្រែកទាល់១ សង្កាត់ស្ទឹងមានជ័យទី២។ ១១.ឈ្មោះណន សេរីរដ្ឋ ភេទប្រុស អាយុ៣១ឆ្នាំ មុខរបររើសអេតចាយ ស្នាក់នៅភូមិព្រែកទាល់១ ។ ១២.ឈ្មោះតែ លាងឆេង ភេទប្រុស អាយុ៣៨ឆ្នាំមុខរបរជាងដែកស្នាក់នៅសង្កាត់ដង្កោខណ្ឌដង្កោ ។ ១៣.ឈ្មោះតូច ស៊ីថន ភេទប្រុស អាយុ៣៨ឆ្នាំមុខរបរ រត់ម៉ូតូកង់បីស្នាក់នៅភូមិបុរីកម្មករខណ្ឌដង្កោ។

ក្រោយបង្ក្រាប និងឃាត់ខ្លួន សមត្ថកិច្ចដកហូតវត្ថុតាងរួមមាន ៖ ក្រាមសថ្លា (ម៉ាទឹកកក) ចំនួន៣កញ្ជប់ ម៉ូតូកង់បី១គ្រឿង ទូរស័ព្ទចំនួន៣គ្រឿង និងសម្ភារៈប្រើប្រាស់ថ្នាំមួយចំនួនទៀត។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបានបញ្ជូនទៅការិយាល័យបទល្មើសគ្រឿងញៀនកងរាជអាវុធក្រុង ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការបន្ត៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post