header ads

Sponsor

ពិសី

ភ្នំពេញៈ ស្ត្រីវ័យ៥៨ឆ្នាំម្នាក់មានជំងឺប្រចាំកាយ១ឆ្នាំមកហើយ ក៏ក្តីតូចចិត្ត ប៉ងលោតទឹកពីលើស្ពានជ្រោយចង្វារ សម្លាប់ខ្លួនតែប្រជាពលរដ្ឋឃើញទាន់ ក៏ឃាត់ហៅមកណែននាំ រួចសណ្តាប់ធ្នាប់ខណ្ឌជ្រោយចង្វារ ឌុបតាមម៉ូតូមកកាន់ប៉ុស្តិ៍ជ្រោយចង្វាររងចាំសាច់ញាតិមកទទួល។

ហេតុការណ៍ភ្ញាក់ផ្អើកខាងលើនេះបានកើតឡើងកាលពី ម៉ោងជាង១ រសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៨ ចំណុចលើស្ពានជ្រោយចង្វារថ្មី ភូមិដើមគ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ។

ស្ត្រីដែលមានជំងឺប្រចាំកាយរ៉ាំរ៉ៃខាងលើ ឈ្មោះ សាន អាយុ៥៨ឆ្នាំ ស្នាក់នៅផ្ទះជួលម្តុំគួចកាណុងរវង្វង់មូលជ្រោយចង្វារត្រើយខាងលិចក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។

ប្រភពព័ត៌មានពីស្ត្រីខាងលើ បានឲ្យដឹងថា គាត់ធ្លាប់មានប្រវត្តិដួលផ្ងារក្រោយអស់រយះពេលមួយឆ្នាំមកហើយតាំងពីពេលដែលគាត់ដួលមកអាការៈក្នុងខ្លួនរបស់គាត់ចេះតែកន្ត្រាក់ៗផ្ទៃមុខ របស់គាត់ដូចមានអ្វីម្យ៉ាងមកចាក់ដោត។

ស្ត្រីខាងលើបន្តថាដោយមានជំងឺប្រចាំកាយរ៉ាំរៃដូច្នេះហើយទើបគាត់ធ្វើដំណើរមកស្ពានជ្រោយចង្វារថ្មីប៉ងលោតទឹកសម្លាប់ខ្លួនតែម្តង។

គួរំលឹកដែរថាស្ត្រីខាងលើកុំតែបានប្រជាពលរដ្ឋប្រទះឃើញហើយបានឃាត់គាត់កុំឲ្យលោតពីលើស្ពានជ្រោយចង្វារទាន់ពេលវេលា មិនដឹងថាគាត់ទៅជាយ៉ាងណានោះទេ។

ក្រោយពេលកើតហេតុកំលាំងសណ្តាប់ធ្នាប់ខណ្ឌជ្រោយចង្វារបានឌុបគាត់តាមម៉ូតូមកអោយសម្រាកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលជ្រោយចង្វាររួចសមត្ថកិច្ចក៏ទាក់ទងទៅសាច់ញាត់ស្ត្រីរងគ្រោះមកទួលគាត់ត្រឡប់ទៅវិញ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post