header ads

Sponsor

ពិសី

កណ្តាលៈ អស់លក្ខណ៍ត្រឹមនេះ...ជនសង្ស័យចំនួន៧នាក់ ត្រូវប៉ូលិសចាប់ខ្លួន ក្រោយធ្វើសកម្មភាពប្លន់ម៉ូតូ១គ្រឿង តែមិនបានសម្រេច ពីជនរងគ្រោះម្នាក់ កាលពីថ្ងៃសៅរ៍ ២កើត ខែទុតិយាសាឍ ឆ្នាំច សំរិទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោង១២៖៣៦នាទី នៅចំណុចភូមិព្រែកត្រែង ឃុំសិត្បូ ស្រុកស្អាង ខេត្តកណ្ដាល ។

លោក សេង សុជាតិ អធិការនគបាលស្រុកស្អាង បានឲ្យដឹងថា ម្ចាស់ម៉ូតូមានឈ្មោះ ខ្វែក សុភ័ក្រ្ដ ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងកាត់ដេរ សព្វថ្ងៃស្នាក់នៅផ្ទះជួលភូមិព្រែកត្រែង ឃុំសិត្បូ ស្រុកស្អាង ខេត្តកណ្តាល។ ចំណែកជនសង្ស័យទាំង៧នាក់ ទី១. ឈ្មោះ រិន វ៉ាន់ឌី ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ (ឃាត់ខ្លួន) បច្ចុប្បន្ននៅផ្ទះជួលភូមិលេខ១ក ឃុំស្វាយរលំ ស្រុកស្អង ខេត្តកណ្ដាល។ ទី២. ឈ្មោះ ខៀវ គីមឡុង ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិព្រែកសំរោង សង្កាត់កំពង់សំណាញ់ក្រុងតាខ្មៅ ខេត្តកណ្ដាល(ឃាត់ខ្លួន)។ ទី៣. ឈ្មោះ លីម គីមទ្រី ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិក្រពើហាលិច សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្ដាល (ឃាត់ខ្លួន)។ ទី៤. ឈ្មោះ បូរី គឹមហំ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល(ឃាត់ខ្លួន)។ ទី៥. ឈ្មោះ រស្មី វិសាល ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្ដាល (គេចខ្លួន)។ ទី៦. ឈ្មោះ រឿន ដារ៉ុង ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិកំពង់សំណាញ់១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្ដាល (គេចខ្លួន)។ ទី៧. ឈ្មោះ ពន្លឺ (ហៅតឿ) ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅក្រុងតាខ្មៅ ខេត្តកណ្ដាល (គេចខ្លួន) ។

ក្រោយការឃាត់ខ្លួន សមត្ថកិច្ចដកហូតវត្ថុតាងមួយចំនួនរួមមាន៖ ម៉ូតូចំនួន២គ្រឿង ទី១-ម៉ាកHONDA C125 ផលិតឆ្នាំ២០០៩ ឡើងតែម២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង 1A-8303 (ជារបស់ជនសង្ស័យជិះធ្វើសកម្មភាព) ទី២-ម៉ាកHONDA C125 ផលិតឆ្នាំ2015 (របស់ជនសង្ស័យធ្វើសកម្មភាព) ទី៣-ទូរស័ព្ទដៃ១គ្រឿង ម៉ាកNចុចពិល (ជារបស់ឈ្មោះ ខៀវ គីមឡុង) ។

លោកអធិការបន្តថា នៅវេលាកើតហេតុ ជនរងគ្រោះជិះម៉ូតូ១គ្រឿង ម៉ាក HONDA C125 ស៊េរីឆ្នាំ២០១៨ មកដល់ភូមិកោះគរ ឃុំរកាខ្ពស់ ក៏បានជួបក្រុមជនសង្ស័យខាងលើ (ជិះម៉ូតូ៣គ្រឿង) បានធ្វើសកម្មភាពដេញវាយជនរងគ្រោះ រហូតមកដល់ភូមិព្រែកត្រែង ឃុំសិត្បូ ជនរងគ្រោះក៏ដួលម៉ូតូភ្លាមនោះ ជនរងគ្រោះស្រែកថាចោរៗ ទើបមានប្រជាពលរដ្ឋចេញមកជួយ រំពេចនោះជនសង្ស័យបានឡើងជិះម៉ូតូគេចខ្លួនបាត់ ដោយបន្សល់ទុកម៉ូតូចំនួន១គ្រឿង នៅកន្លែងកើតហេតុ ជារបស់ជនសង្ស័យ(វ៉ាន់ឌី) ។

ក្រោយពេលទទួលបានព័ត៌មានខាងលើ កម្លាំងសមត្ថកិច្ចប៉ុស្តិ៍សិត្បូ បានសហការណ៍ជាមួយកម្លាំងផ្នែកព្រហ្មទណ្ឌស្រុកស្អាង ដឹកនាំផ្ទាល់ដោយលោកវរៈសេនីយ៍ឯក សេង សុជាតិ អធិការ បានធ្វើការស្រាវជ្រាវ រហូតកំណត់បានមុខសញ្ញា ឈ្មោះ រិន វ៉ាន់ឌី បានសារភាពពីបក្ខពួករបស់ខ្លួន ។

ដោយមានការសម្របសម្រួល ពីលោក លាវ ស្រេង ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្ដាល ទើបកម្លាំងនគរបាលស្រុកស្អាង បានបន្ដសហការជាមួយកនម្លាំងនគរបាលអធិការដ្ឋានក្រុងតាខ្មៅ និងកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងកានគរបាលខេត្តកណ្ដាល បានធ្វើការឃាត់ខ្លួនមុខសញ្ញា ចំនួន៣នាក់ទៀតមាន ឈ្មោះ លីម គីទ្រី ឈ្មោះ ខៀវ គីមឡុង និងឈ្មោះ បូរី គឹមហំ ហើយជនសង្ស័យទាំង៤ បានសារភាពថា ពួកខ្លួនពិតជាបានដេញវ៉ៃប្លន់យកម៉ូតូ កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោង១២៖៣៦នាទី នៅចំណុចភូមិព្រែកត្រែង ឃុំសិត្បូ ប្រាកដមែន ។

កន្លងមកក្នុងខែ៤ ខែ៦ និងខែ៧ ឆ្នាំ២០១៨ (នៅចន្លោះម៉ោង១១៖០០នាទី និងម៉ោង១៖០០នាទី) ក្រុមរបស់ខ្លួនទាំង៧នាក់ ធ្លាប់ធ្វើសកម្មភាពវ៉ៃគប់ដុំថ្មប្លន់យកម៉ូតូចំនួន៧លើក ក្នុងនោះមិនបានសម្រេច ចំនួន២លើក និងបានសម្រេច ចំនួន៥លើក គឺបានម៉ូតូ ចំនួន៥គ្រឿង ( ZOOMER ២គ្រឿង, ស្កុបពី១គ្រឿង, HONDA C125 ២គ្រឿង)។ រួចយកទៅលក់ឲ្យមនុស្សប្រុសម្នាក់មិនស្គាល់ឈ្មោះ នៅតាមផ្លូវម្ដុំបឹងត្របែកភ្នំពេញ ។

ដោយធ្វើសកម្មភាពនៅចំណុចលើផ្លូវជាតិលេខ២១ ស្រុកស្អាង ចំនួន៦លើក និងនៅគល់ស្ពានព្រែកសំរោងត្រើយខាងកើតទន្លេបាសាក់ បានសម្រេច ចំនួន១លើក។ ចំពោះជនសង្ស័យទាំង៤នាក់ខាងលើ កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកស្អាង កំពុងកសាងសំណុំរឿង បញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post