header ads

Sponsor

ពិសី

កីឡាៈ កីឡាករឡើងភ្នំ ចូ ចាន់នី អំពាវនាវឲ្យក្រសួងអប់រំ យុវជន និងកីឡា ចាប់អារម្មណ៍កីឡាឡើងភ្នំនៅកម្ពុជា ដោយការបង្កើតឲ្យមានក្រុមជម្រើសជាតិ និងមានប្រាក់ឧបត្ថម្ភ។

កីឡាករវ័យ២៣ឆ្នាំ មានបទពិសោធន៍ហ្វឹកហាត់ជាមួយកីឡាឡើងភ្នំនៅកម្ពុជា ជាង៧ឆ្នាំ បានអំពាវនាវស្នើសុំឲ្យក្រសួងអប់រំ យុវជន និងកីឡា ដែលជាអាណាព្យាបាលចាប់អារម្មណ៍លើកស្ទួយកីឡាឡើងភ្នំនៅកម្ពុជា ពោល គឺបង្កើតឲ្យមានកីឡាករការិនីជម្រើសជាតិ ដូចកីឡាដ៏ទៃទៀត។ ដ្បិតកីឡាមួយនេះ ជាកីឡាថ្មីថ្មោង ទើបបង្កើតបានជាសហព័ន្ធនៅកម្ពុជាក្តី តែកីឡាករភាគច្រើន មានសមត្ថភាពខ្ពស់ អាចប្រជែងបានលទ្ធផលល្អលើឆាកអន្តរជាតិ។

ម្ចាស់ជើងឯកអាស៊ីកីឡាឡើងភ្នំ នៅប្រទេសថៃ កាលពីឆ្នាំ២០១៧ កីឡាករ ចូ ចាន់នី បានថ្លែងអំពាវនាវបែបនេះ តាមរយៈអ្នកព័ត៌មាននៅពេលហ្វឹកហាត់កីឡាឡើងភ្នំ នាក្លឹបកីឡាឡើងភ្នំ ស្ថិតក្នុងសង្កាត់បឹងត្របែក កាលពីម្សិលមិញ។

ចូ ចាន់នី បញ្ជាក់ថា ការអំនាវស្នើសុំនេះ មិនមានន័យថា រូបគេធ្វើដើម្បីខ្លួនឯងនោះទេ ពោល គឺស្នើសុំជូនកីឡាករ ដែលមានសមត្ថភាព និងកីឡាករជាយុវជនជំនាន់ក្រោយ ដើម្បីលើកទឹកចិត្តឲ្យពួកគេមានកម្លាំងចិត្តផ្សព្វផ្សាយកីឡាមួយនេះ នៅកម្ពុជា។

សូមបញ្ជាក់ថា កីឡាករឡើងភ្នំវ័យ២៣ឆ្នាំ ចូ ចាន់នី ធ្លាប់ចូលរួមប្រជែងនៅប្រទេសជប៉ុន កាលពីដើមឆ្នាំ២០១៧ មិនទទួលបានមេដាយនោះទេ ប៉ុន្តែកីឡាកររូបនេះ ប្រជែងបានចំណាត់ថ្នាក់ល្អប្រសើរ រហូតដល់ចុងឆ្នាំ២០១៧ កីឡាកររូបនេះ ប្រជែងបានចំណាត់ថ្នាក់លេខ១ ជើងឯកអាស៊ីកីឡាឡើងភ្នំ នៅប្រទេសថៃ។

បច្ចុប្បន្នកីឡារូបនេះ កំពុងហ្វឹកហាត់យ៉ាងសកម្ម នៅក្លឹបឡើងភ្នំបឹងត្របែក រង់ចាំប្រកួតជើងឯកថ្នាក់ជាតិ ឡើងភ្នំថា្នក់ជាតិទូទាំងប្រទេស ដែលគ្រោងធ្វើនៅថ្ងៃទី១១ ដល់១២ ខែសីហា ឆ្នាំ២០១៨ខាងមុននេះ ដើម្បីក្រសោបបានឱកាសចេញទៅប្រកួតនៅប្រទេសចិន នាខែតុលា ឆ្នាំ២០១៨ និងប្រទេសជប៉ុន ឆ្នាំ២០១៩៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post