header ads

Sponsor

ពិសី

ភ្នំពេញៈ មន្ទីរធម្មការ និងសាសនារាជធានីភ្នំពេញ បានអំពាវនាវដល់គ្រប់ទីវត្តអារាម ព្រះចៅអធិការ ធម្មការខណ្ឌ និងអាជ្ញាធរមូលដ្ឋាន ជួយទប់ស្កាត់រាល់សកម្មភាពការដើររៃអង្គាសបច្ច័យគ្រប់រូបភាព នៅតាមដងផ្លូវសាធារណៈ នៅរាជធានីភ្នំពេញ ដែលជាហេតុធ្វើឲ្យបាត់បង់សណ្តាប់ធ្នាប់ បង្កការស្ទះចរាចរណ៍ ពិសេសធ្វើឲ្យប្រជាពលរដ្ឋ អស់ជំនឿ មកលើវិស័យព្រះពុទ្ធសាសនា ។

លោក ផន ដាវី ប្រធានមន្ទីរធម្មការ និងសាសនារាជធានីភ្នំពេញ បានឲ្យដឹងថា បច្ចុប្បន្ននេះ នៅរាជធានីភ្នំពេញ មានក្រុមអ្នកដើររៃអង្គៀសបច្ច័យតាមដងផ្លូវសាធារណៈ និងទីប្រជុំជនកាន់ តែច្រើន ដែលជាហេតុធ្វើឲ្យប៉ះពាល់ដល់វិស័យព្រះពុទ្ធសាសនាធ្លាក់ចុះ និងបាត់បង់អស់នូវជំនឿ ពីពុទ្ធបរិស័ទ្ធមកលើព្រះសង្ឍ ។

ដោយមើលឃើញពីភាពអនាធិបតេយ្យ ពីសំណាក់អ្នកដើររាំអង្គៀសបច្ច័យ នៅតាមដងផ្លូវសាធារណៈបែបនេះ ក្រសួង និងមន្ទីរធម្មការ និងសាសនា បានហាមឃាត់មិនអនុញ្ញាឲ្យដើររៃអង្គៀសបច្ច័យ នៅតាមទីប្រជុំជន ឬទីផ្សារបន្តទៀតឡើយ ។

លោកបានបញ្ជាក់ទៀតថា ចំពោះការដើររៃអង្គាសបច្ច័យ ដែលច្បាប់អនុញ្ញាតឲ្យធ្វើបាន គឺមានពិធីបុណ្យទាននៅក្នុងភូមិក្បែរៗវត្ត និងពិធិបុណ្យទានផ្សេងៗនៅក្នុងទីវត្តអាម គឺអាចធ្វើបានដោយមិនខុសច្បាប់ទំលាប់ឡើយ ។

គួរបញ្ជាក់ថា​ សព្វថ្ងៃនេះ រាជធានីភ្នំពេញ មានវត្តអារាម ចំនួន១៤៩វត្ត និងមានព្រះសង្ឃ ចំនួន ៨១៧២អង្គ ដែលកំពុងគង់ថ្នាក់អាស្រ័យគោរពប្រតិបត្តិធម៌ ទៅតាមវិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post