header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានបង្ហាញមោទកភាពនៅមុខពលរដ្ឋប្រមាណជា១០ម៉ឺននាក់ ក្នុងឱកាសបញ្ចេញសារនយោបាយមុនចេញក្បួនឃោសនារកសំឡេងឆ្នោតថា  គណបក្សប្រជាជនដែលបានដឹកនាំរាជរដ្ឋាភិបាល កាលពីចុងឆ្នាំ២០១៧ ដោយបានបង្ក្រាបនិងរាំងស្កាត់ទាន់ពេលវេលា នូវចលនាបដិវត្តន៍ពណ៌ ដែលបង្កើតដោយអតីតមេបក្សគណបក្សសង្រ្គោះជាតិ ដោយមានបរទេសបញ្ជាពីក្រោយ ក្នុងការប៉ុនប៉ងផ្ដួលរំលំរដ្ឋាភិបាលស្របច្បាប់។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ ក្នុងឱកាសបើកយុទ្ធនាការឃោសនាបោះឆ្នោត នៅព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៨នេះថា ចលនាបដិវត្តន៍ពណ៌ ដែលដឹកនាំដោយអតីតគណបក្សប្រឆាំង និងមានបរទេសបញ្ជាពីក្រោយ ដែលប៉ុនប៉ងផ្ដួលរំលំរដ្ឋាភិបាលស្របច្បាប់ កើតចេញពីការបោះឆ្នោត ត្រូវបានរាំងស្កាត់ទាន់ពេលវេលា តាមរយៈវិធានការច្បាប់ដ៏ហ្មឹងម៉ាត់។ លើមូលដ្ឋាននេះ រាជរដ្ឋាភិបាលដឹកនាំ ដោយគណបក្សប្រជាជនកម្ពុជា បានបញ្ចៀសប្រទេសជាតិ មិនឲ្យធ្លាក់ក្នុងគ្រោះមហន្តរាយជាថ្មីទៀត ហើយធានាបាននូវសន្តិភាព ស្ថេរភាព សន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ ដែលជាលក្ខខណ្ឌចម្បង នឹងចាំបាច់មិនអាចខ្វះ បានសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងការរស់នៅដ៏សុខសាន្តរបស់ប្រជាជន។ 

សម្ដេចតេជោបន្ថែមថា ប្រព័ន្ធប្រជាធិបតេយ្យសេរីពហុបក្ស និងសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ ត្រូវបានការពារ និងលើកស្ទួយឡើងថែមទៀត ក្នុងក្របខ័ណ្ឌច្បាប់ ដែលបានជះឥទ្ធិពលល្អប្រសើរដល់ស្ថិរភាព នយោបាយ និងដំណើរការអភិវឌ្ឍសង្គមជាតិ។

សូមបញ្ជាក់ថា លោក កឹម សុខា ត្រូវបានចោទប្រកាន់ពីបទ សន្ធិដ្ឋិភាពជាមួយបរទេស តាមមាត្រា ៤៤៣ នៃក្រមព្រហ្មទណ្ឌ។ បទសន្ធិដ្ឋិភាពជាមួយបរទេស គឺជាអំពើត្រូវរ៉ូវគ្នាដោយសម្ងាត់ជាមួយរដ្ឋបរទេស ឬភ្នាក់ងារបរទេស ដើម្បីបង្កើតឲ្យមានអំពើប្រទូស្តរ៉ាយ ឬឲ្យមានអំពើឈ្លានពានប្រឆាំងនឹងព្រះរាជាណាចក្រកម្ពុជា។ បទល្មើសនេះ ត្រូវជាប់ពន្ធនាគារពី ១៥ ដល់ ៣០ឆ្នាំ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post