header ads

Sponsor

ពិសី

សៀមរាបៈ ក្នុងរយៈពេល៦ខែ ដើមឆ្នាំ២០១៨ កម្ពុជាប្រមូលចំណូលពីការលក់សំបុត្រចូលទស្សនាអង្គរវត្ត បាន​ជាង៦១លានដុល្លារអាមេរិក​ មានកើនឡើងជាង១០ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៧ នេះបើតាមការចេញផ្សាយរបស់គ្រឹះស្ថានអង្គរ។

តាមសេចក្តីប្រកាសព័ត៌មានរបស់គ្រឹះស្ថានអង្គរ បានឲ្យដឹងថា ក្នុងរយៈពេល៦ខែ ដើមឆ្នាំ២០១៨ ពីខែមករា ដល់ខែមិថុនានេះ មានភ្ញៀវទេសចរអន្ដរជាតិចំនួន១.៣៤៦.៩៦១នាក់ បានមកទស្សនារមណីយដ្ឋានអង្គរ កើនឡើងជាង១០ភាគរយ ហើយគិតជាទឹកប្រាក់ ដែលបានមកពីការលក់សំបុត្រចូលទស្សនារមណីដ្ឋានអង្គរមានចំនួន៦១.៤៧២.៣៤៧ដុល្លារអាមេរិក កើនឡើងជិត១៨ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៧ ខណៈទឹកប្រាក់ចំនួន ២.៧១៣.៩២២ដុល្លារ ដែលរកបានពីការលក់ប័ណ្ណនេះ ត្រូវបានដកយកទៅឧបត្ថម្ភដល់មូលនិធិមន្ទីរពេទ្យគន្ធបុប្ផា។

សេចក្តីប្រកាសព័ត៌មាន បានឲ្យដឹងទៀតថា សម្រាប់ខែមិថុនានេះ ការលក់ប័ណ្ណទស្សនាដល់ភ្ញៀវទេសចរមានចំនួន ១៥០.៧៧៣នាក់ កើនឡើងជាង ៧ភាគរយ ហើយគិតជាទឹកប្រាក់ស្មើនឹង ៦.៤៧៨.៩៥៦ដុល្លារអាមេរិក កើនឡើងជាង ៣ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៧៕

អង្គរវត្ត
@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post