header ads

Sponsor

ពិសី

បន្ទាយមានជ័យៈ រថយន្តសណ្តោងមួយគ្រឿង បានក្រឡាប់ធ្លាក់ចូលប្រឡាយសង្កត់លើស្ត្រីម្នាក់ បណ្តាលអោយស្លាប់ភ្លាមៗនៅនឹងកន្លែង ខណៈដែលរថយន្តនេះឡើងជែងម៉ូតូស្ត្រីរងគ្រោះ។

គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ បាន​កើតឡើងកាលពី​ម៉ោងប្រមាណ១០ព្រឹកថ្ងៃទី៦ ខែកក្កដាឆ្នាំ២០១៨ លើកំណាត់ផ្លូវជាតិលេខ៥៨ ត្រង់ចំណុចខាងត្បូងផ្លូវបំបែកទួលពង្រប្រហែល២០០០ម៉ែត្រ ស្ថិតក្នុងភូមិទួលពង្រ សង្កាត់និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

យោងតាមសម្តីអ្នកដែលឃើញហេតុការណ៍ បាននិយាយថា មុន​ពេលកើតហេតុ គឺមានភ្លៀងកំពុងរលឹម គេឃើញម៉ូតូមួយគ្រឿងម៉ាកសង់ឌ្រីម ជិះពីលិចទៅកើត ឌុបគ្នាពីរនាក់រួមជាមួយកូនតូចម្នាក់ផងដែរ លុះ​មកដល់ចំណុចកើតហេតុ ក៏មានរថយន្តធុន​ធំប្រភេទសណ្តោង បើកបរក្នុងទិសដៅស្របគ្នា បានមកដល់ហើយឡើងជែងម៉ូតូ ក៏រេចង្កូតជ្រុលទៅខាងឆ្វេងដៃរអិលបម្រុងធ្លាក់ផ្លូវ តែរថយន្តនោះក៏ងាក់មកខាងស្តាំវិញ ក៏ក្រឡាប់ហើយសង្កត់លើម៉ូតូតែម្តង។ ភ្លាមៗនោះ គេឃើញអ្នកបើកបររថយន្តបានបើកទ្វាររត់គេចចេញពីកន្លែងកើតហេតុ។

មន្ត្រីនគរបាលចរាចរណ៍ បាននិយាយថា ក្នុងហេតុការណ៍គ្រោះថ្នាក់នោះ គឺស្ត្រីម្នាក់ត្រូវរថយន្តសង្កត់ជាប់ពីលើស្លាប់យ៉ាងរន្ធត់ ចំណែកស្ត្រីចំណាស់ម្នាក់ រួមជាមួយក្មេងប្រុសម្នាក់រងរបួសធ្ងន់ ត្រូវដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះបន្ទាន់។ ស្ត្រីដែលគាបជាប់ស្លាប់ក្រោមរថយន្តឈ្មោះ ម៉ោញ ណា ភេទស្រី អាយុ៣៩ឆ្នាំ មុខរបរធ្វើស្រែ រស់នៅក្នុងភូមិប្រីយ៍ ឃុំទ្រាស ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។ ចំណែកម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខបន្ទាយមានជ័យ 1G-2505  រីឯថយន្តរងការខូចខាតធ្ងន់ ត្រូវយកមករក្សាទុកនៅអធិការដ្ឋានក្រុងប៉ោយប៉ែត៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post