header ads

Sponsor

ពិសី

ថៃ៖ អតីត​យោធាកងទ័ព​ជើងទឹក​ថៃ បាន​ស្លាប់ក្នុងប្រតិបត្តិការ មុជទឹក ជួយសង្គ្រោះ ក្មេងៗ១២នាក់ និងគ្រូបង្វឹកម្នាក់នៅក្នុងល្អាងភ្នំ ថាំលួង (រូងស្តេច) នៅក្នុងខេត្ត ឈៀង រ៉ាយ ប្រទេសថៃ​ នៅ​វេលា​ម៉ោង ២ទៀប​ភ្លឺ ថ្ងៃសុក្រ ទី០៦ ខែ​កក្កដា ឆ្នាំ២០១៨ នៅពេលវិលមកមជ្ឈមណ្ឌល (ជំរុំ) វិញ ដែលស្ថិតនៅចម្ងាយ១,២ម៉ាយ ស្មើនឹង២គីឡូម៉ែត្រ ដោយសារតែ ​កង្វះ​ខ្យល់​អុកស៊ីហ្សែន ។

ជនរងគ្រោះខាងលើ​មាន​ឈ្មោះ​ Samarn Kunan អាយុ​ ៣៨ឆ្នាំ មានកូនស្រីបីនាក់។

សូមជម្រាបជូនថា លោក Kunan គឺ​ជា​អ្នក​នាំ​យក​បំពង់អុកស៊ីហ្សែន ​ពី​រូង​ទី៣ នៃ​រូង​ភ្នំ​ខាង​លើ ហើយលោក​បាន​ចាប់ផ្ដើម ​ជ្រមុជ​ទឹក ​នៅ​វេលា​ម៉ោង ៨ និង ៣០ នាទី​យប់ តែជាអកុសល នៅពេលដែលត្រលប់មកវិញ ខ្វះអុកស៊ីហ្សែន លោក​ក៏៍បានបាត់បង់​ស្មារតី ហើយគ្រូពេទ្យ បានព្យាយាមជួយសង្គ្រោះដែរ ប៉ុន្តែមិនអាចជួយបានទាន់ពេល។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post