header ads

Sponsor

ពិសី

កម្សាន្តៈ កាលពីថ្ងៃទី៥ កក្កដា «គ្រួសារតារាកម្ពុជា» និងអ្នកស្រី ងិន ម៉ានីយ៉ា អ្នកនិពន្ធល្បីឈ្មោះមួយរូប ត្រូវជាម្ដាយបង្កើតរបស់លោក ថៃ នរៈសត្យា បានរួមគ្នាធ្វើពិធីបង្សកូល និងធ្វើបុណ្យធំមួយ ជូនដល់អតីតតារាចម្រៀង និងអតីតវីជេ អាលីយ៉ា នៅវត្តទួល ដោយក្នុងពិធីនោះ ក៏ត្រូវនឹងខួបកំណើតរបស់នាងគម្រប់៤០ឆ្នាំផងដែរ ។

ក្នុងពិធីនោះ ក្រៅពីមានការកាត់នំខួបជូននាងដើម្បីរំលឹកដល់ថ្ងៃកំណើតរបស់នាង ក៏មានការសូត្រមន្តបង្សកូលឲ្យនាង មានការចែកសារ៉ុងក្រមាលុយកាក់ជូនដល់ចាស់ៗ និងមានការវេចង្ហាន់ ជាទ្រង់ទ្រាយធំគួរសមថ្វាយដល់ព្រះសង្ឃ ដើម្បីឧទ្ទិសមគ្គផលជូននាង ។

អ្នកស្រី ងិន ម៉ានីយ៉ា ដែលជាអ្នកដឹកនាំធ្វើកម្មវិធីនេះ បានអះអាងថា ដោយសារតែអ្នកស្រីបានរាប់អានកញ្ញា អាលីយ៉ា មិនខុសគ្នានឹងកូនក្មួយម្នាក់ ទើបអ្នកស្រីចេញមុខទៅមើលថែនាងដល់មន្ទីរពេទ្យ មុនពេលទទួលអនិច្ចកម្ម និងសម្រេចចេញមុខធ្វើពិធីបង្សកូលធំមួយឲ្យនាង នៅថ្ងៃទី៥ ខែកក្កដា ដើម្បីអបអរថ្ងៃខួបរបស់នាង ។

អ្នកស្រីថា ពិធីដែលបានធ្វើឡើងនោះ បានរួមចំណែកយ៉ាងខ្លាំងពីសប្បុរសជន និងពីតារាសិល្បៈមួយក្រុមរបស់ «គ្រួសារតារាកម្ពុជា»។ អ្នកស្រីពិធីបង្សកូលត្រូវនឹងថ្ងៃខួបកំណើតរបស់នាងនោះ គឺដើម្បីឧទ្ទិសកុសលឲ្យនាងបន្ថែមពីលើពិធីបុណ្យ៧ថ្ងៃ ដែលទើបតែបញ្ចប់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post