header ads

Sponsor

ពិសី

កណ្តាលៈ សាកសពបុរសម្នាក់ ដែលមានសភាពហើម ត្រូវបានប្រជាពលរដ្ឋប្រទះឃើញអណ្ដែតលើផ្ទៃទឹក បង្ករឱ្យមានការភ្ញាក់ផ្អើលទាំងព្រឹក បន្ទាប់មក​ប្រជាពលរដ្ឋបានរាយការណ៍ទៅសមត្ថកិច្ចឲ្យចុះមកពិនិត្យមើល។

ហេតុការណ៍ភ្ញាក់ផ្អើលខាងលើនេះ កើតឡើងកាលពីវេលាម៉ោងប្រមាណ៦ព្រឹក នាថ្ងៃព្រស្បតិ៍ ៨រោច ខែបឋមាសាឍ សំរឹទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៨ នៅក្នុងភូមិខ្សាច់  ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្ដាល។

បើតាមប្រភពពីប្រជាពលរដ្ឋរស់នៅក្នុងភូមិខាងលើ បានឲ្យ​ដឹងថា  ក្នុងភូមិខ្សាច់ ឃុំអរិយក្សត្រ ស្រុកល្វាឯមនេះ នៅមាត់ច្រាំងទន្លេ គឺជាញឹកញាប់សពដែលលង់ទឹក ឬ​លោតទឹក ភាគច្រើ គឺ​អណ្ដែតមកទើនៅទីនេះ​។

ជាក់ស្ដែងព្រឹកថ្ងៃទី៥ កក្កដា នេះ ប្រជាពលរដ្ឋ ក៏បានប្រទះឃើញសាកសពបុរសម្នាក់ អណ្ដែតមកជាប់នឹងស្បៃរកត្រីរបស់ប្រជានេសាទ​ ក៏បានទៅហៅអ្នកស្រុក ព្រមទាំងសមត្ថកិច្ច ចុះមកពិនិត្យសាកសព​តែម្ដង។

បញ្ជាក់ ៖ សាកសពបុរសខាងលើនេះ​ មិនទាន់ស្គាល់អត្តសញ្ញាណ និងទីកន្លែងស្នាក់អាស្រ័យ​នៅ​ឡើយទេ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post