header ads

Sponsor

ពិសី

កំពតៈ រដ្ឋមន្ត្រីក្រសួងឧស្សាហ៍កម្ម និងសិប្បកម្ម បានប្រាប់អាជ្ញាធរ និងកងកម្លាំងត្រូវប្រុងប្រយ័ត្ន គ្រប់គ្រង់ស្ថានភាពឲ្យបានល្អ និងត្រៀមខ្លួនជាប់ជានិច្ច ព្រោះក្រុមអគតិមានឧបាយកលច្រើនមិនចេះចប់ ហើយលោកថា ក្រុមមានគំនិតធ្វើបដិវត្តព័រណ៍ ទោះស្លាប់ទៅជាខ្មោច ក៏នៅតែចិញ្ចឹងចិត្តធ្វើបដិវត្តព័រណ៍បានដ៏ដែល។

នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងាររយៈពេល២ខែ និងលើកទិសដៅអនុវត្តបន្ត របស់ក្រុមការងារថ្នាក់ជាតិខេត្ត ចុះមូលដ្ឋាន ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រ ចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលកម្ពុជា នៅខេត្តកំពត នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៨ លោកកិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ រដ្ឋមន្រ្តី ក្រសួងឧស្សាហកម្ម និងសិប្បកម្ម និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តកំពត បានមានប្រសាសន៍ថា អាជ្ញាធរ កងកម្លាំង និងថ្នាក់ដឹងនាំជុំវិញខេត្ត ត្រូវប្រុងប្រយ័ត្ន គ្រប់គ្រងស្ថានការណ៍ ស្ថានភាពនៅក្នុងភូមិ ឃុំ ក្រុង ស្រុក ឲ្យបានល្អ ព្រោះក្រុមអគតិដែលជាអ្នកគាំទ្រអតីតបក្សប្រឆាំង គេនៅតែចិញ្ចឹមចិត្តធ្វើបដិវត្តព័ណ៍ តាមរយៈការប្រើប្រាស់គ្រប់ឧបាយកល មិនចេះចប់ទេ។

លោករដ្ឋមន្ត្រីបានបញ្ជាក់ដែរថា រាល់ឧបាយកលរបស់ពួកគេ បើមើលឲ្យស៊ីជម្រៅទៅ ក្នុងគោលបំណងបង្កជាបាតុកម្ម តវ៉ាប្រឆាំងនឹងរាជរដ្ឋាភិបាលស្របច្បាប់របស់កម្ពុជា។លោកបានអះអាងថា ក្រុមបអ្នកដិវត្តពណ៌នៅតែជាបដិវត្តន៍ពណ៌ដដែលទេ បើទោះជាស្លាប់ទៅជាខ្មោចក៏ដោយ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post