header ads

Sponsor

រិទ្ធី

ការផ្សះផ្សារ និងការបង្រួបបង្រួមជាតិ គឺជាបំណងប្រាថ្នាតែមួយគត់របស់ប្រជាពលរដ្ឋខ្មែរ ដែលអាចនាំមកនូវសុខសន្តិភាព ការអភិវឌ្ឍន៍ វិបុលភាព វឌ្ឍនភាព និងសិទ្ធិ សេរីភាពពេញបរិបូរណ៍។ នេះបើយោងតាមហ្វេសប៊ុកលោក មុត ចាន់ថា នៅថ្ងៃទី៥​ ខែកក្កដា ឆ្នាំ២០១៨ នេះ។

លោក មុត ចាន់ថា ជំនួយការលោក កឹម សុខា បានរំលឹកថា៖ ឯកឧត្តម កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិ តែងតែរក្សាគោលការណ៍ និងស្មារតីនៃការបង្រួបបង្រួមជាតិ និងខ្មែរតែមួយ និងប្រឆាំងដាច់ខាតចំពោះអំពើហិង្សា ឬការផ្លាស់ប្តូរណាមួយតាមរូបភាពបដិវត្តន៍ ឬរដ្ឋប្រហារ។

លោកក៏បានអំពាវនាវសូមថ្នាក់ដឹកនាំនយោបាយគ្រប់និន្នាការទម្លាក់ចោលនូវការខ្វែងគំនិតគ្នា ហើយងាកមកចាប់ដៃគ្នាក្នុងនាមខ្មែរតែមួយប្រកបដោយភាតរភាព ដើម្បីរួបរួមគ្នាកសាងសង្គមជាតិនៃកម្ពុជា ដែលប្រជាពលរដ្ឋខ្មែរម្ចាស់ឆ្នោតប្រាថ្នាចង់បាន។ ម្យ៉ាងទៀតការដោះលែង ឯកឧត្តម កឹម សុខា ឱ្យមានសេរីភាព គឺជាកាយវិការនៃការបង្រួបបង្រួមជាតិមួយដ៏សំខាន់ ដើម្បីសម្រេចបាននូវគោលដៅរួមរបស់ប្រជាជាតិខ្មែរទាំងមូល។

ចំណែកឯ សម្តេច ហ៊ុន សែន បានប្រកាសថាត្រូវតែតាមកម្ចាត់គណបក្សប្រឆាំង។ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែកក្កដា​ ឆ្នាំ២០១៨ អតីតមន្ត្រីជាន់ខ្ពស់ និងអ្នកគាំទ្រអតីតគណបក្សសង្គ្រោះជាតិបានធ្វើយុទ្ធការដេកផ្ទះឈ្នះឯង ឬម្រាមដៃស្អាត ដើម្បីធ្វើពហិការមិនចូលរួមការបោះឆ្នោតខាងមុខ។

សូមរំលឹកថា កាលពីយប់ថ្ងៃទី០២ឆ្លងចូលថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៧ សមត្ថកិច្ចក្រុងភ្នំពេញ បានចូលទៅចាប់ខ្លួនលោក កឹម សុខា នៅផ្ទះរបស់លោកស្ថិតក្នុងខណ្ឌទួលគោក​ រាជធានីភ្នំពេញ យកទៅឃុំខ្លួននៅពន្ធធាគារត្រពាំងថ្លុង ខេត្តត្បូងឃ្មុំ។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post