header ads

Sponsor

ពិសី

កាលពីថ្ងៃទី ០២ កក្កដា ឆ្នាំ ២០១៨ កន្លងទៅ លោក ឧកញ៉ា ដួង ឆាយ ត្រូវបានគេស្គាល់ថាជាឧកញ៉ា ចិត្តធម៌ បាននិយាយលើកឡើយទាក់ទងនឹងបញ្ហាប្រជាពលរដ្ឋដែលជួបប្រទះ ទៅលើ ៖ ភាសុីផ្សារ ,អគ្គិសនី, ទឹកស្អាត, កសិផល, ជញ្ជីងផ្លូវជាតិ តែក្រោយពីនិយាយចប់ មានការប្រតិកម្មឡើងដោយ គណនីហ្វេសប៊ុក Memo ដែលត្រូវបានគេស្គាល់ថាកូនស្រីម្ចាស់អគ្គិសនី ឯកជន មួយកន្លែងនៅខេត្តកំពង់ចាម បានលើកឡើងទៅកាន់ ឧកញ៉ា ដួង ឆាយ ថា «និយាយមិនដូចធ្វើទេ បើវាល្អ វាយកលុយវាមកជួយគេមកកុំព្រុស» ។

ជាការឆ្លើយតប ឧកញ៉ា ដួង ឆាយ បានប្រតិកម្ម យ៉ាងខ្លាំងៗថា ៖ «អស្ចារ្យណាស់កូនស្រីលោក ឃុន សំបូរ ម្ចាស់ក្រុមហ៊ុនមេគង្គស្មាតផៅវ័រចែកចាយអគ្គិសនី និងទឹកស្អាតនៅខេត្តកំពង់ចាម, ប្អូនដឹងទេថាឪពុកប្អូនទាក់ទងមកអង្វរបងប៉ុណ្ណា»

ជាមួយគ្នានេះដែរ លោក ក៍បានឆ្លើយតបតាមវីដេអូផ្សាយផ្ទាល់ផងដែរ ដោយនឹងដឹកលុយចំនួន ​១០លានរៀល ដើម្បីតម្កល់​ទុក ការពារអគ្គិសនីឯកជននេះ ផ្ដាច់ភ្លើងប្រជាពលរដ្ឋ ដោយគ្រាន់តែមានការបង់ប្រាក់យឺតត្រឹម១ថ្ងៃ និងពិន័យជាប្រាក់ ក៍ដូចជាមានការតភ្លើងយឺតយ៉ាវឡើងវិញ។

សូមទស្សនាវីដេអូខាងក្រោមនេះ ៖

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post