header ads

Sponsor

ពិសី

ភ្នំពេញៈ បុរសម្នាក់ដែលគេស្គាល់ថាជា គ្រូពេទ្យ នៅមន្ទីរពេទ្យលោកសង្ឃ បានបើករថយន្ត Highlander ទៅបុកជនជាតិចិន ហើយព្យាយាម បើករត់ទៅបុកម៉ូតូ១គ្រឿងទៀត បណ្ដាលឲ្យបុរសម្នាក់រងរបួស រួចព្យាយាមបន្ថែមល្បឿន បើករត់គេចខ្លួន ចូលក្នុងភោជនីយដ្ឋានបឹងមាស ខណ្ឌជ្រោយចង្វារ ត្រូវបានគេជួយដេញតាមទាន់ ហើយ លោកគ្រូពេទ្យ មិនព្រមចេញមក ដោះស្រាយទេ បានទុករថយន្តដែលបើកបង្កហេតុនោះ នៅក្នុងភោជនីយដ្ឋាន បឹងមាស រួចបានហៅរថយន្តសង្គ្រោះ របស់មន្ទីរពេទ្យលោកសង្ឃ អោយមកយកដើម្បី​គេចខ្លួន តែត្រូវបានសមត្ថកិច្ចឃាត់មិនអោយទៅ បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបង្កការភ្ញាក់ផ្អើលឡើងកាលពី ម៉ោងជិត១២យប់ ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៨នេះ ត្រង់ចំណុចមុខផ្ទះសំណាក់មហាលាភ ខណ្ឌទួលគោក រួចបើករត់ទៅបុកម៉ូតូមួយគ្រឿង តាមផ្លូវ៦A មុខសណ្ឋាគារវ៉ាស៊ីនតោន ហើយត្រូវឃាត់បាននៅក្នុងភោជនីយដ្ឋាន បឹងមាស សង្កាត់ព្រែកលាភ ខណ្ឌជ្រោយចង្វារ។

សាក្សីដែលឃើញហេតុការណ៍ផ្ទាល់បានប្រាប់អោយដឹងថា នៅមុនពេលកើតហេតុ គេឃើញ បុរសម្នាក់ ដែលគេស្គាល់ថាជា Doctor នៅមន្ទីរពេទ្យលោកសង្ឃ បានបើករថយន្ត Highlander ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AR-6163 ទៅបុកម៉ូតូបណ្ដាលឲ្យរងរបួស នៅត្រង់ចំណុចមុខផ្ទះសំណាក់មហាលាភ ក្នុងខណ្ឌទួលគោក មិនទទួលខុសត្រូវហើយព្យាយាមបើករត់ទៅបុកម៉ូតូ Smash Revo ពាក់ស្លាកលេខភ្នំពេញ​ 1Y-9478 មួយគ្រឿងទៀត ដែលកំពុងធ្វើដំណើរតាមផ្លូវ៦A មុខសណ្ឋាគារ វ៉ាស៊ីនតោន បណ្ដាលអោយរងរបួសដែរ ហើយនៅតែមិនឈប់ទៀត បានបន្ថែមល្បឿនដើម្បីរត់គេចខ្លួន ហើយត្រូវសមត្ថកិច្ចនិងប្រជាពលរដ្ឋដែលឃើញហេតុការបានជួយដេញតាមពីក្រោយ រួចរថយន្តបង្កក៏បើកចូលទៅក្នុងភោជនីយដ្ឋាន បឹងមាស សង្កាត់ព្រែកលាភ ខណ្ឌជ្រោយចង្វារ ទោះជាយ៉ាងណាក៏បុរសម្នាក់ដែលគេស្គាល់ថាជា គ្រូពេទ្យ នោះ មិនព្រមចេញមកដោះស្រាយទេ បានទុករថយន្តដែលបើកបង្កហេតុនោះនៅក្នុងភោជនីយដ្ឋាន បឹងមាស រួច បានហៅរថយន្តសាមុយ របស់មន្ទីរពេទ្យលោកសង្ឃ អោយមកយក ដើម្បីជិះគេចខ្លួន តែត្រូវបានសមត្ថកិច្ច ប្រជាពលរដ្ឋ ព្រមទាំងជនរងគ្រោះ ឃាត់មិនអោយចូល តែគ្រូពេទ្យនោះនៅតែព្យាយាមបង្ខំអោយរថយន្តសាមុយបើកចូលទៅយកខ្លួនទៀត ទើបបង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចមូលដ្ឋាន​រាយការណ៍​ប្រាប់នគរបាលចរាចរណ៍ក្រុង ចុះមកកន្លែងកើតហេតុ​ រួចធ្វើការឃាត់ខ្លួនតែម្ដង។

ក្រោយពេលកើតហេតុបុរសដែលជាគ្រូពេទ្យនៅមន្ទីរពេទ្យលោកសង្ឃ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន ចំណែករថយន្តបង្កក៏ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅ​ការិយាល័យចរាចរណ៍ជើងគោក​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ ទាំងយប់តែម្ដង ដើម្បីដោះស្រាយតាមច្បាប់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post