header ads

Sponsor

ពិសី

ភ្នំពេញៈ មន្ដ្រីនគរបាល ថ្នាក់ឧត្តមសេនីយ៍ចំនួន៥នាក់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ត្រូវបានប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងថ្មី​។

យោងតាមអនុក្រឹត២សន្លឹករបស់រាជរដ្ឋាភិបាល តាមសំណើក្រសួងមហាផ្ទៃ ដែលគ្មានចុះថ្ងៃខែច្បាស់លាស់​ (ក្រៅផ្លូវការ) ហើយអង្គភាពសារព័ត៌មាន CAM POST ទើបនឹង​ទទួលបាននៅព្រឹកថ្ងៃទី៦ កក្កដា នេះថា រាជរដ្ឋាភិបាល បានសម្រេចផ្ទេរ និងតែងតាំង​មុខតំណែង​នាយន​គរបាល ថ្នាក់ឧត្តមសេនីយ៍ចំនួន៥រូប ដូចមានការរាយ​នាមខាងក្រោម ៖

១- លោកឧត្តមសេនីយ៍ឯក សុខ ខេមរិន អត្តលេខ ០១៤៨៤ ពីប្រធាននាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ទៅជាអនុប្រធាននាយកដ្ឋានកណ្ដាលនគរបាលយុត្តិធម៌។

២- លោកឧត្តមសេនីយ៍ទោ ង៉េត ជូ អត្តលេខ ០១៣២៥ អនុប្រធាននាយកដ្ឋាន ទៅជាប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ។

៣- លោកឧត្តមសេនីយ៍ អ៊ីង សំអុល អត្តលេខ ០៤៣៨ ពីស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកែប ទៅជាប្រធាននាយកដ្ឋានកិច្ចការប៉ុស្តិ៍នគរបាល។

៤- លោកឧត្តមសេនីយ៍ត្រី ស៊ា មួយឡុង អត្តលេខ០១៤១៨ អនុប្រធាននាយកដ្ឋានទៅជាប្រធាននាយកដ្ឋានអក្សរសម្ងាត់។

៥- លោកឧត្តមសេនីយ៍ត្រី ហេង ចាន់ធារី អត្តលេខ ០៧៥២៧ ពីស្នងការរងនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទៅជា​ប្រធាននាយកដ្ឋាននគរបាលទេសចរណ៍៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post