header ads

Sponsor

ពិសី

ភ្នំពេញៈ នៅលើបណ្តាញសង្គមហ្វេសប៊ុក ផ្លូវការ របស់ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដែលបានបង្ហោះ ពីសកម្មភាព របស់លោក ដែលបានមកដល់ ទីតាំងកម្មវិធី មួយកាលពីម្សិលមិញ ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៨ មកអង្គុយចាំមុនគេ ពោលមកដល់តុមានតែឯង ខណៈអ្នកសិល្បៈរាប់រយនាក់ផ្សេងទៀត មិនឃើញ នៅពេលដែលម៉ោងកំណត់ដល់ហើយនោះ។

កម្មវិធីគំរប់ខួបពីរឆ្នាំ “គ្រួសារតារាកម្ពុជា” ដែលមានវត្តមានលោក ខៀវ កាញារីទ្ធ ដែលជាថ្នាក់ដឹកនាំរាជរដ្ឋាភិបាលទាំងមូលមកឃើញអង្គុយចាំមុនគេ ខណៈតារា អ្នកសិល្បៈផ្សេង មិនបានដល់ម៉ោងកំណត់ឡើយ។ ពិតជាមើលទៅប្លែកមែន នៅពេលដែលថ្នាក់ដឹកនាំ ខ្ពង់ខ្ពស់មួយរូប មកអង្គុយចាំមុន ដើម្បីចាំបំពាក់មេដាយ ដល់ តួ អ្នកសិល្បៈ និង តារាទៅវិញ។ ទង្វើរនេះ មើលទៅហាក់ដូចជា មិនបានផ្តល់កិត្តិយស ដល់លោករដ្ឋមន្រ្តីសោះឡើយ។

អ្នកលេងហ្វេសប៊ុកជាច្រើននាំគ្នាសរសើរដល់លោក ខៀវ កាញារីទ្ធ ដែលជាថ្នាក់ដឹកនាំគំរូមួយរូប បានលះបង់ពេលវេលាមានតម្លៃមកជួយអ្នកសិល្បៈនិងតារាខ្មែរ និងមកអង្គុយចាំមុន ដើម្បីមកអ្នកសិល្បៈទាំងអស់គ្នាក្នុងកម្មវិធីនោះ។ ប៉ុន្តែអ្នកសិល្បៈ និង តារា មួយចំនួនតូច ហាក់បីជាមើលរំលងតម្លៃពេលវេលា ទាល់តឬជិតដល់ម៉ោងបានចេញទៅ ឬ តែងតែ ប្រើហេតុផលផ្លូវស្ទះ ផ្លូវឆ្ងាយ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post