header ads

Sponsor

ពិសី

ភ្នំពេញៈ ជនសង្ស័យម្នាក់ បានសកម្មភាពឆក់កាបូបពីស្រ្តីជនជាតិចិន ខណៈកំពុងធ្វើដំណើរតាមម៉ូតូកង់បី តែមិនបានសម្រេច គាប់ជួនប្រទះ​សមត្ថកិច្ច បើកម៉ូតូគេចខ្លួន ជ្រុលទៅបុកទ្រូងផ្លូវ បណ្តាលឲ្យដួលខ្ទេចម៉ូតូ ហើយ​ជនសង្ស័យរត់ឡើងជិះម៉ូតូបក្ខពួកគេចទៅបាត់។

ករណីខាងលើនេះ កើតឡើងកាលពីវេលាម៉ោង៧និង៣០នាទីព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតនៅតាមផ្លូវសហព័ន្ធរុស្ស៊ី មុខច្រកចូលព្រលានយន្តហោះ ភូមិតាងួន សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ។

អ្នកឃើញេហេតុការណ៍ បានឲ្យដឹងថា មុនកើតហេតុ ជនសង្ស័យម្នាក់វ័យជាង២០ឆ្នាំ​ ជិះម៉ូតូមួយគ្រឿង បានធ្វើសកម្មភាពឆក់កាបូបពីស្រ្តីជនជាតិចិន កំពុងធ្វើដំណើរតាមម៉ូតូកង់បី ត្រង់ចំណុចមុខព្រលានយន្តហោះ ពីលិចទៅកើត តែមិនបានសម្រេច ក៏ប្រទះឃើញ​សមត្ថកិច្ចកំពុងធ្វើដំណើរតាមផ្លូវ ដេញតាមធ្វើឲ្យជនសង្ស័យព្យាយាមបើកម៉ូតូរត់គេច រហូតដល់ក្បែរភ្លើងស្តុបកែងផ្លូវ២០០៤ រេចង្កូតទៅបុកទ្រូងផ្លូវ បណ្តាលឲ្យដួលម៉ូតូបាក់កង់មុខ ហើយជនសង្ស័យបានរត់ហក់ឡើងម៉ូតូរបស់បក្ខពួកមួយគ្រឿងទៀតគេចខ្លួនទៅបាត់ ដោយបន្សល់ទុក ម៉ាកស្មាស់ រីវ៉ូ ពណ៌ខៀវ គ្មានស្លាកលេខនៅកន្លែងកើតហេតុ។

ក្រោយកើតហេតុសមត្ថកិច្ច បានយកម៉ូតូ​ទៅរក្សាទុកនៅប៉ុស្តិ៍ ដើម្បីបន្តស្រាវជ្រាវរកអត្តសញ្ញាណជនសង្ស័យ។ ចំណែក​ជនរងគ្រោះ មិនមានបាត់បង់របស់ទ្រព្យ ហើយក៏បានបន្តដំណើរទៅបាត់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post