header ads

Sponsor

ពិសី

លោកគ្រូបង្វិកEkapol Chanthawong និងក្មេងៗទាំង១២ នាក់ ដែលបានបាត់ខ្លួនក្នុងរូងភ្នំ អស់រយៈពេល ១០ ថ្ងៃ ត្រូវបានក្រុមអ្នកជួយសង្គ្រោះរកឃើញវិញហើយកាលពីថ្ងៃទី០២ ខែកក្តដា ឆ្នាំ២០១៨ ដោយក្នុងនោះ លោកគ្រូម្នាក់នេះ គឺជាជនរងគ្រោះដែលមានស្ថានភាពសុខភាពពិបាកជាងគេ ដោយសារតែលោកសុខចិត្តចែករំលែកចំនីអាហារដែលនៅជាប់ខ្លួន អោយទៅក្មេងៗដែលជាកូនសិស្ស ក្នុងអំឡុងជាប់ក្នុងរូងភ្នំជិត១០ថ្ងៃនេះ និងបានគ្រប់គ្រងក្មេងៗបានយ៉ាងល្អ ដូចជានាំក្មេងៗរំងាប់អារម្មណ៍ស្រែកឃ្លាន តាមរយៈការតាំងសមាធិជាដើម។

ដោយឡែក ថ្មីៗនេះស្រាប់តែមានគណនីហ្វេសបុកថៃមួយ មានចំណាប់អារម្មណ៍ទៅលើខ្សែកព្រះ របស់ លោកគ្រូបង្វិក Ekapol Chanthawong  ដែលបានពាក់នៅនឹងក គឺពិតជាមិនធម្មតាឡើយ ដោយបណ្តោងខ្សែក នេះគឺ ជារូបរបស់ព្រះ រ៉តឡាំភូន ដែលជាព្រះដ៏ល្បីមានបារមីខ្លាំងពូកែ បើនិយាយពីតម្លៃវិញ គឺមានតម្លៃរហូតដល់ទៅជិត ៩ ម៉ឺនដុល្លាសហរដ្ឋអាមេរិក ឬ ៣ – ១០ លានបាត ឯណោះ។

សូមមើលរូបបញ្ជាក់ខាងក្រោមនេះ ៖

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post