header ads

Sponsor

ពិសី

ភ្នំពេញៈ តារាចម្រៀងវ័យក្មេងតែចេះចាំយ៉ាងជំនាញបទចម្រៀងមរតកដើមលោក ជុំ ជឿន បានរងរបួសធ្ងន់ ក្រោយជួបហេតុការណ៍ចោរឆក់កាបូបនៅមុខសាលាឋបមសិក្សាទួលគោកអតីតសាលា​ ពៅ អ៊ុ។ ដំបូងក្រោយដួលភ្លាមៗលោកអាចឈរមើលគេ គ្រាកាន់ដៃឡើងឡានពេទ្យបាន តែក្រោយទៅដល់មន្ទីរពេទ្យបាត់មាត់ក។

ព័ត៌មានបឋម លោក ជុំ ជឿន ត្រូវជនសង្ស័យមួយក្រុមជិះម៉ូតូធ្វើសកម្មភាពឆក់កាបូប បណ្ដាលឲ្យដួល​បែកក្បាលហូរឈាមស្រោចខ្លួន នៅតាមបណ្ដោយផ្លូវលេខ២៨៩ ស្ថិតនៅសង្កាត់បឹងកក់១ ខណ្ខទួលគោក ហើយ​ត្រូវបានរថយន្តសាមុយដឹកបញ្ជូនទៅមន្ទីរពេទ្យ ដើម្បីសង្គ្រោះបន្ទាន់ នៅវេលាម៉ោង១១និង៣០នាទីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៨។ លើសពីនោះមានការលើកឡើងថា ម៉ូតូដែលដួលឈប់នៅទីនោះរបស់លោក ជុំ ជឿន ក៏មិនទាន់ឃើញ ដោយចំណុចនេះ សូមសមត្ថកិច្ចស្រាវជ្រាវថា អ្នកណាជាអ្នករក្សាទុក។ រយៈពេលពេញ១ថ្ងៃទី៥ កក្កដា ម្សិលមិញនេះ លោក ជុំ ជឿន ស្ថិតនៅក្នុងអាការៈធ្ងន់ ហើយនិយាយមិនទាន់បាន ឃើញសម្រាកពេទ្យដេរក្បាលខាងក្រោយ។ អ្នកសិល្បៈល្បីៗផ្នែកចម្រៀងមរតកដើមទាំងប្រុសស្រីម្នាក់ៗភ្ញាក់ផ្អើល ហើយនាំគ្នាជូនពរលោកឆាប់ជា។

លោក ជុំ ជឿន មានទឹកដមសំឡេងពិរោះមានសមត្ថភាពច្រៀងបទសម័យដើមបានច្រើនណាស់។ លោកមានប្រវត្តិប្រឡងចម្រៀងនៅប៉ុស្តិ៍លេខ៣ និងបាយ័ន។ តារារូបនេះ ត្រូវបានបណ្តាស្ថានីយទូរទស្សន៍មួយចំនួនទាក់ទងឡើងច្រៀងជាបន្តបន្ទាប់។ ជាពិសេសលោកត្រូវបានស្ថានីយទូរទស្សន៍បាយ័នខ្នះខ្នែងជួយឲ្យ​មានឱកាសបង្ហាញស្នាដៃច្រើនជាងគេមិនថាកម្មវិធីតូចធំឡើយ ដូចជាលេចមុខក្នុងកម្មវិធី "អង្គរសង្ក្រាន្ត" តន្ត្រីស្រុកស្រែ ប្រជុំតារាតន្ត្រី និងកម្មវិធីកម្សាន្តធំៗរបស់បាយ័នផងដែរ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post