header ads

Sponsor

ពិសី

ភ្នំពេញៈ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា នៅសល់ តែ៣ ថ្ងៃទៀតប៉ុណ្ណោះ ថ្ងៃបោះឆ្នោតជាប្រវត្តិសាស្រ្ត​នឹងមកដល់។ សូមបងប្អូនត្រៀមខ្លួនទៅបោះឆ្នោតអោយបានគ្រប់ៗគ្នា។ នេះយោងតាមផេកហ្វេសប៊ុករបស់សម្ដេចតេជោឲ្យដឹងនៅព្រឹកនេះ។

សម្ដេច​បាន​អរគុណបងប្អូនជនរួមជាតិ ដែលមានជំនឿជឿជាក់ និងទុកចិត្តលើ គណបក្សប្រជាជនតាំងពីដើមរហូតមក។ បងប្អូនយល់ច្បាស់ណាស់ថា គណបក្សប្រជាជន គឺជារបស់យើងទាំងអស់គ្នា​។​ គ្រប់អ្វីៗទាំងអស់ដែលគណបក្សប្រជាជនកំពុងខិតខំ​ធ្វើ គឺដើម្បីផល​ប្រយជន៍កម្ពុជាទាំងមូល។

សម្ដេចបន្តថា “ខ្ញុំសូមអរគុណសមាជិកសមាជិកាគណបក្ស និងកូនក្មួយយុវជនដែលបានចូលរួមឃោសនាពន្យល់ដល់បងប្អូនប្រជាពលរដ្ឋអោយបានយល់ច្បាស់នូវគោលនយោបាយរបស់គណបក្ស និងសិទ្ឋិសេរីភាពព្រមទាំងកាតព្វកិច្ចជាពលរដ្ឋល្អក្នុងការចូលរួមបោះឆ្នោតជ្រសើរើសមេដឹកនាំដែលខ្លួនពេញចិត្ត។ ព្រោះថាការបោះ​ឆ្នោត គឺពង្រឹងនូវសិទ្ឋិសេរីភាព លទ្ឋិប្រជាធិបតេយ្យ ដែលនាំអោយប្រទេសជាតិយើងកាន់តែរីកចម្រើន”

យើងទាំងអស់គ្នា បោះឆ្នោតគាំទ្រ គណបក្សប្រជាជនកម្ពុជា លេខរៀងទី​២០ នៅថ្ងៃឬទី ២៩ កក្កដា ខាងមុខនេះ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post