header ads

Sponsor

ពិសី

ភ្នំពេញៈ ម៉ូតូកង់បីបើកបត់ក្នុងល្បឿនលឿនមិនប្រុងប្រយ័ត្ន ដោយអកសឺជាមួយរថយន្តនៅត្រង់ចំណុចផ្លូវបែកជាបួន បណ្តាលឲ្យក្រឡាប់គាបជាប់នារីម្នាក់ នៅក្រោមកង់បី បណ្តាលឲ្យរងរបួសធ្ងន់ ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យ។ ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង១រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវ១០៦ កែងផ្លូវលេខ៥១ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់ បើកម៉ូតូកង់បីមួយគ្រឿង ដឹកនារីម្នាក់ (ជាភ្ញៀវ) តាមបណ្តោយផ្លូវ១០៦ ទិសដៅពីលិចមកកើត ស្រាប់តែបើកលឿនពេកដល់ផ្លូវបែកជាបួនវាក់អឺរថយន្តដឹកឥដ្ឋបើកចេញពីផ្លូវ៥១ ទិសដៅពីជើងមកត្បូង ទើបម៉ូតូកង់បីនោះ ចាប់ហ្រ្វាំងបោកបណ្តាលឲ្យក្រឡាប់កង់បី សង្កត់លើនារីម្នាក់ រងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យរស្មី ដើម្បីសង្គ្រោះបន្ទាន់។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញបានចុះមកដល់កន្លែងកើតហេតុ ធ្វើការវាស់វែង និងឃាត់រថយន្តដឹកឥដ្ឋ ព្រមទាំងម៉ូតូកង់បីយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីរង់ចាំដោះស្រាយទៅតាមនីតិវិធីច្បាប់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post