header ads

Sponsor

ពិសី

លោក ចាន់ សម័យ ដែលជាតារាចម្រៀងល្បីជំនាន់ឆ្នាំ២០០០ ត្រូវបានមិត្តភក្តីរបស់លោកដាច់ចិត្តយករូបភាពរបស់លោកបង្ហោះក្នុងហ្វេសប៊ុក ស្ថិតក្នុងសភាពរស់នៅលំបាក ដោយការស្ទួចត្រីចិញ្ចឹម គ្រួសារ លោកចាន់ សម័យ បានសម្ងំរស់នៅ ផ្ទះជូល ជាមួយប្រពន្ធ នឹងកូនៗដល់ទៅ៥នាក់ ប្រុស២ ស្រី៣ ស្ថិតនៅក្នុងបន្ទុកគ្រួសារ (សិក្សា)។

បន្ទាប់ពីបែកធ្លាយនៅស្ថានភាពលំបាក របស់  លោកចាន់ សម័យ ដែលធ្លាប់តែជាតារាចម្រៀងល្បីឈ្មោះមួយរូបអំឡុងឆ្នាំ ២០០០ បានប្រែក្លាយទៅជា រស់នៅលាក់ខ្លួនសម្ងំនៅក្នុងផ្ទះជូលទាំងមានជំងឺ ជាមួយប្រពន្ធ នឹងកូនៗដល់ទៅ៥នាក់ ប្រុស២ ស្រី៣ ធ្វើឲ្យមហាជន និងអ្នកសិល្បៈជាច្រើនមានការភ្ញាក់ផ្អើល និងអាណិតអាសូរជាខ្លាំង។

ក្រោយទទួលដំណឹងពីទុក្ខលំបាក របស់ លោក ចាន់ សម័យ មិត្តសិល្បៈរបស់លោកជាច្រើន បានមកសួរសុខទុក្ខ និងនាំអំណោយ ជាថវិការ និងរបស់ប្រើប្រាស់ក្នុងផ្ទះ ជាហូរហែរ ធ្វើឲ្យលោកមានក្តីរំភើបសប្បាយចិត្តជាខ្លាំង។

យ៉ាងនៅថ្ងៃនេះ ជីវិតរបស់ លោក ចាន់ សម័យ ដូចបានរស់ម្តងទៀតអញ្ចឹង ដោយសារតែ បានទទួលការឧបត្ថមផ្ទួនៗ ពីសំណាក់ថ្នាក់ដឹកនាំកំពូល និង លោកឧកញ៉ាម្នាក់ ក្នុងនោះរួមមានដូចជា:

– សម្តេចតេជោ ហ៊ុន សែន បានជួយថវិកាដល់តារាកម្សត់ ចាន់ សម័យ ១ម៉ឺនដុល្លារ ដើម្បីយកទៅសង់ផ្ទះសម្រាប់រស់នៅជុំគ្រួសារ កុំឲ្យជួលផ្ទះគេបន្តទៀត

– ចំនែក លោក ឧកញ៉ា ឡេង ណាវ៉ាត្រា បានជួយជាដីមួយកន្លែង ដល់ ចាន់ សម័យ សម្រាប់សង់ផ្ទះ

ជាទីបញ្ចប់  លោក ចាន់ សម័យ ពិតជារំភើបរកអ្វីមកប្រៀបផ្ទឹមមិនបានទេ ព្រោះក្តីស្រម៉ៃចុងក្រោយ គឺលោកអាចរកផ្ទះមួយសម្រាប់ឲ្យប្រពន្ធ កូនរបស់លោកបានរស់នៅ ហើយលោកក៏បានថ្លែងអំណរគុណដល់ សម្តេចតេជោ ហ៊ុន សែន និង លោក ឧកញ៉ា ឡេង ណាវ៉ាត្រា ដែលបានជួយដល់ក្រុមគ្រួសាររបស់លោក និងធ្វើឲ្យក្តីស្រម៉ៃរបស់លោកបានក្លាយជាការពិត។

សូមទស្សនាវីដេអូ ដែល សមាគមន៍សិល្បៈ ក៏ដូចជាតារាផ្សេងៗទៀត ទៅសួរសុខទុក្ខ លោក ចាន់ សម័យ ខាងក្រោមនេះ:

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post