header ads

Sponsor

ពិសី

ភ្នំពេញៈ កម្លាំងសមត្ថកិច្ច នៃអធិការដ្ឋាននគរបាលខណ្ឌ៧មករា បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធនឹងការប្រើប្រាស់សារធាតុញៀន ដោយដកហូតសារធាតុញៀនប្រភេទក្រាមសថ្លា១កញ្ចប់តូច កាលពីវេលាម៉ោង៤៖២០នាទី រសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចស្តុបណានជីន មុខសាលារៀនន័រតុន ធីឡាយ ឋិតក្នុងសង្កាត់មិត្តភាពខណ្ឌ៧មករា រាជធានីភ្នំពេញ។

ជនសង្ស័យមានឈ្មោះ លីម លឹមហួត ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរជួយលក់ដូរម្ដាយនៅផ្សារអូរឫស្សី និងស្នាក់នៅផ្ទះលេខ៤៣ ផ្លូវបេតុង ក្រោយ KTV ញ្ញូស្តា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

សមត្ថកិច្ចឲ្យដឹងថា នៅមុនពេលកើតហេតុ ជនសង្ស័យបានដើរពីផ្ទះនៅម្ដុំផ្សារ ហេង លី បានមកទិញសារធាតុញៀននៅម្ដុំបឹងកក់ ខាងជើងសួនក្ដាន់២ ក្រោយពេលទិញរួច ជនសង្ស័យក៏បានជិះម៉ូតូឌុប ដើម្បីត្រឡប់ទៅផ្ទះវិញ ទើបត្រូវបានកម្លាំងល្បាត នៃអធិកាដ្ឋាននគរបាលខណ្ឌ៧មករា ឃើញ ហើយមានការសង្ស័យ ឃាត់ខ្លួនឆែកឆេរក៏ឃើញសារធាតុញៀនមួយកញ្ចប់តូចនៅក្នុងខ្លួន។ ក្រោយពេលឃាត់ខ្លួន ជនសង្ស័យត្រូវបានកម្លាំងសមត្ថកិច្ចបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌ៧មករា។

បច្ចុប្បន្នជនសង្ស័យ រួមទាំងវត្ថុតាង ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌ៧មករា ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post