header ads

Sponsor

ពិសី

ភ្នំពេញៈ ជនសង្ស័យ២នាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលកាកាប១ ខណ្ឌពោធិ៍សែនជ័យ ចាប់ឃាត់ខ្លួន ក្នុងពេលតែមួយ នៅទីតាំងតែមួយ ដោយប្រព្រឹត្តបទល្មើស២ផ្សេងគ្នា ដោយម្នាក់ពាក់ព័ន្ធទៅនឹងអំពើលួច និងម្នាក់ទៀតពាក់ព័ន្ធនឹងប្រើប្រាស់អំពើហិង្សា វាយឪពុកក្មេកឲ្យរងរបួស។

ជនសង្ស័យទាំង២នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនកាលពីវេលាម៉ោង២រសៀល ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតនៅក្នុងភូមិតាងួន១ សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ ។

តាមនគរបាលបានឲ្យដឹងថា ជនសង្ស័យដែលពាក់ព័ន្ធបទល្មើស លួចទ្រព្យសម្បត្តិ ឈ្មោះ រឿន ភារៈ ហៅម៉ាប់ ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិដីថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។ ជនសង្ស័យរូបនេះ បានធ្វើសកម្មភាពកាលពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៨។ ចំណែកជនសង្ស័យពាក់ព័ន្ធបង្កហិង្សា វាយឪពុកក្មេកឈ្មោះ ហម រស្មី ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន មានទីលំនៅក្នុងភូមិតាងួន១។

ក្រោយឃាត់ខ្លួន ជនសង្ស័យទាំង២នាក់ សមត្ថកិច្ចបានសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅផ្នែកជំនាញដើម្បីចាត់ការបន្តតាមនីតិវិធី៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post