header ads

Sponsor

ពិសី

ភ្នំពេញៈ ជនសង្ស័យ២នាក់ត្រូវសមត្ថកិច្ចចាប់វាយខ្នោះភ្លាមៗ បន្ទាប់ពីជនទាំង២នាក់នេះបន្លំខ្លួនចូលហែរក្នុងព្រឹត្តការណ៍ឃោសនាបក្សប្រជាជន កាលពីវេលាម៉ោង៤ និង៣០នាទីរសៀល ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៨ នៅក្នុងមជ្ឈមណ្ឌលកោះពេជ្រ។

ជនសង្ស័យដែលឃាត់ខ្លួនទី១.ឈ្មោះ ឈិន ស៊ីរ៉ាត់ រស់នៅភូមិយស់ ឃុំកន្តៀង ស្រុកកន្តៀង ខេត្តពោធិ៍សាត់ និងទី២.ឈ្មោះ មុន ចាន់រ៉ា រស់នៅភូមិគ្រោះ ឃុំមុនី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

ក្រោយឃាត់ខ្លួន ជនសង្ស័យទាំង២នាក់ ត្រូវបានសមត្ថកិច្ចឃុំខ្លួនបណ្តោះអាសន្ន ដើម្បីសាកសួរ និងចាត់ការតាមច្បាប់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post