header ads

Sponsor

ពិសី

ភ្នំពេញៈ កម្លាំងនគរបាល​​ប្រឆាំង​ការ​ជួញដូរ​ និង​ការពារ​អនីតិជន​ បានធ្វើការ​ឃាត់មនុស្ស១០នាក់ ក្រោយពី​ចុះ​បង្ក្រាប​ទីតាំង​ម៉ាស្សា​លួចបង្កប់សេវាបម្រើផ្លូវភេទ "យីហោ​បាតដៃមានលាភ​" ស្ថិតនៅផ្ទះលេខ​៥៦A ផ្លូវ១៤៦​ ភូមិ១១​ សង្កាត់ផ្សារដេប៉ូ២​ ខណ្ឌទួលគោក​ រាជធានីភ្នំពេញ។

ប្រតិបត្តិការបង្ក្រាបហាងម៉ាស្សាលួ​​បង្កប់​បម្រើសេវា​ផ្លូវភេទខាងលើនេះ​ ធ្វើឡើងកាលពីយប់​ថ្ងៃព្រហស្បតិ៍ត​ ៨រោច​ ខែបឋមាសាឍ​ ឆ្នាំច​ សំរឹទ្ធិស័ក​ ព.ស២៥៦២​ ត្រូវនឹងថ្ងៃទី៥​ ខែកក្កដា​ ឆ្នាំ​២០១៨ ​ដឹកនាំដោយលោក​ កុ​ល​ បុ​ន​ ព្រះរាជអាជ្ញា​រង​ នៃ​អយ្យការ​អម​ សាលាដំបូង​រាជធានី​ភ្នំពេញ​ អម​ដោយ​លោក​ យិ​ន​ ភា​រិ​ន​ ជា​ក្រឡាបញ្ជី​ និងលោកឧត្តមសេនីយ៍ទោ សំបូរ ម៉ាណ្ណារិទ្ធ អនុប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជន។

សមត្ថកិច្ច បានឲ្យដឹងថា ទីតាំងខាងលើនេះ សមត្ថកិច្ចបាន​ធ្វើការ​ស្រាវជ្រាវ​យូរ​មក​ហើយ​បន្ទាប់​ពី​មានការ​សង្ស័យ​ថា មានការ​បង្កប់​នូវ​សេវា​បម្រើ​ផ្លូវភេទ ទើបនៅយប់កើតហេតុខាងលើ កម្លាំងនាយកដ្ឋាន​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អ​និ​តិ​ជន នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ សហការជាមួយកម្លាំង​ការិយាល័យប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អ​និ​តិ​ជន​ រាជធានីភ្នំពេញ​ សហការជាមួយកម្លាំង​នគរបាលប៉ុស្តិ៍ផ្សារដេប៉ូ២ ចុះបង្ក្រាប ដោយរក​ឃើញ​ស្ត្រី​រង​គ្រោះ​៨នាក់​ និង​ជនសង្ស័យ​២នាក់​ រួម​ជាមួយ​វត្ថុតាងមួយចំនួន​ ដូចជាស្រោមអនាម័យប្រើរួច​ នឹងមិនទាន់ប្រើ​ជា​ច្រើន​ សៀវភៅកត់ត្រាចំនួនភ្លៀវចេញចូលមួយចំនួន​ ព្រមទាំងឯកសារខ្ចីប្រាក់ផងដែរ។

បច្ចុប្បន្ន​​ជន​រង​គ្រោះ​ និង​ជនសង្ស័យ ត្រូវបាននាំ​ទៅ​កាន់​នាយកដ្ឋាន​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​ក្រសួងមហាផ្ទៃ ដើម្បី​ធ្វើការ​សាកសួរ​ និង​ចាត់ការ​តាម​នីតិ​វី​ធី​ច្បាប់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post