header ads

Sponsor

ពិសី

កំពង់ចាមៈ កងកម្លាំង​អន្តរាគមន៍ពិសេសនៃ​ស្នងការដ្ឋាន​នគរបាលខេត្តកំពង់ចាមចំនួន១២០នាក់​ និង​កម្លាំង​អន្តរាគមន៍ជំនួយចំនួន១២០នាក់​ សរុប២៤០នាក់​ បានធ្វើការហ្វឹកហាត់វិធីសាស្ត្រ​ ក្នុងការទប់ស្កាត់បាតុកម្ម​ និងកូដកម្មផ្សេងៗ​ សំដៅរក្សា​ឲ្យ​បាននូវសន្តិសុខ​ និងសុវត្ថិភាពជូនប្រជាពលរដ្ធ​ និងសង្គមជាតិទាំងមូល។

លោកឧត្ដមសេនីយ៍ទោ​ ឯម​ កុសល​ ស្នងការនគរបាលខេត្តកំពង់ចាម​ បាន​ឲ្យ​ដឹងថា​ ​សម្រាប់​ពេល​ព្រឹកនេះ កង​កម្លាំង​ហ្វឹកហាត់មេរៀនដដែល​ នៅលើទីលានជាក់ស្ដែង​ ក្នុងទីលានកីឡាបាល់ទាត់​ ខេត្តកំពង់ចាម​ សម្រាប់​វិធី​សាស្ត្រ​ហ្វឹកហាត់រួមមាន​ បច្ចេកទេសប្រើប្រាស់អាវុធLand ផ្សែង​ របៀបគប់គ្រាប់បែកផ្សែង​ រូបភាពទប់ស្កាត់ហ្វូងបាតុករ ការប្រើប្រាស់គ្រាប់បំពងសំឡេង​ ចាប់មុខសញ្ញា​ និងការប្រើប្រាស់ឡានទឹក​ ក្នុងនោះមានឡានទឹកចំនួន២​គ្រឿង​ និងឡានពេទ្យអមមួយគ្រឿងផងដែរ​ ហើយការហ្វឹកហាត់នេះមានរយៈពេល៤ថ្ងៃ​ គឺចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៦​ ខែកក្កដា​ ឆ្នាំ២០១៨។

លោកឧត្ដមសេនីយ៍ស្នងការ​ ក៏បានបញ្ជាក់​ឲ្យ​ដឹងដែរថា​ សម្រាប់​ការហ្វឹកហាត់នេះ​ មិនមែនជាការគំរាមកំហែង​អ្វី​មួយ​នោះទេ​ គឺជាការ​ត្រៀម​លក្ខណៈ ទប់ស្កាត់រាល់ការប៉ុនប៉ង​ បង្កអសន្តិសុខសង្គមផ្សេងៗ​ ពីសំណាក់ជនខិលខូចមួយចំនួន​ សំដៅ​ត្រៀម​លក្ខណៈ​ ការពារសន្តិសុខ​ សុវត្ថិភាពជូន​ប្រជាពលរដ្ឋ​ ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post